ហេតុ​អ្វី​ហ្វឹកហាត់បាទី​​ម្សិល​មិញ សមាជិក​​ជម្រើស​ជាតិ​៦​នាក់​មិន​ទាន់​បង្ហាញ​មុខ?

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​ហ្វឹកហាត់​ជុំ​គ្នា​កាល​​កាល​ពី​ល្ងាច​ម្សិល​មិញ​នៅ​​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ ​​ប៉ុន្តែ​មិន​បានឃើញ​មុខ​កីឡាករ​ឆ្នើ​មៗចំនួន៦​នាក់​គឺ​​មក​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​ចំនួន​៤​នាក់ ​និង​​​​បឹង​កេត​អង្គរ​ចំនួន ពីរ​នាក់​ ដែល​ត្រៀម​​​ប៉ះ​​​ប្រទេស​​សិង្ហបុរី​​​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​​ពិភព​លោក​ឆ្នាំ​ ២០១៨​នៅ​ប្រទេស​រុស្សី ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​​​​ជុំ​ទី​២​ ជើង​ទី២​ ក្នុង​ពូល​ E ​នា​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ​២០១៨​ នៅ​លើ​ទឹក​ដី​របស់​សិង្ហបុរី។

​កីឡាករ​​ដែល​​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ពេល​​ហ្វឹកហាត់​កាល​ពី​ល្ងាច​ម្សិល​មិញ​​គឺ អ៊ុំ សេរីរ័ត្ន ឈិន​ ឈឿន រឿម ចាន់រឿន ច្រឹង​ ពលរដ្ឋ ចាន់ វឌ្ឍនាកា និង សុខ សុវណ្ណ។​ ចំពោះ​អវត្តមាន​កីឡាករ​របស់​ក្លិប​ក្រសួង​ការពារ​ជាតិ​​​​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​​មក​បញ្ជាក់​បាន​ឡើយ ពី​ព្រោះ​ខាង​គ្រូ​បង្វឹក​របស់​ក្លិប​លោក​​ ទេព ឡុង​រចនា សុំ​មិន​បំភ្លឺ​រឿង​នេះ។ ​ចំណែក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មិន​ទាន់​ទាក់​ទង​បាន​ឡើយ។

មុន​នេះ​បន្តិច​ អ្នក​ចាំ​ទី​ អ៊ុំ សេរីរ័ត្ន​បាន​សរសើរ​លើ​ Facebook របស់​ខ្លួន​ថា ៖«ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ដែល​ខ្ញុំ​មិន​បាន​ទៅ​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ជា​មួយ​នឹង​បង​ៗ​ទាំង​អស់​គ្នា​ក្នុង​ការ​ប្រកួត​ជា​មួយ​ប្រទេស​សិង្ហបុរី​ខាង​មុន​នេះ​ ហើយ​សូម​ឲ្យ​បង​ៗ​ស៊ូស៊ូ​ឡើង​អ្នក​ចម្បាំង​ក្រុង​អង្គរ»។ ​

ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ អ្នក​ចាំ​ទី​រូប​នេះ​បាន​ប្រាប់​ Sabay ​យ៉ាង​ខ្លី​ថា រូប​គេ​ក៏​មិន​ដឹង​ដែរ​ ពី​ព្រោះ​ជា​រឿង​របស់​​ក្លិប៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​