៥ជំហ៊ានងាយៗ ធ្វើឲ្យ​ស្នេហារបស់​អ្នក​កាន់តែរឹងមាំ

ស្នេហាដែលឆ្លងកាត់អស់រយៈពេលជាយូររួចមក ជីវិតរបស់អ្នកទាំងពីរនឹងចាប់ផ្តើមធុញទ្រាន់ចំពោះរឿងដែលកើតមានឡើង​ដដែលៗ។ បញ្ហានេះធ្វើឲ្យ​អ្នក​ចាប់ផ្តើម​បាត់បង់​ភាពចាប់​អារម្មណ៏​លើ​គ្នាទៅវិញទៅមក។ ដើម្បីធ្វើឲ្យជីវិតស្នេហា​របស់អ្នកនៅ​តែមាន​ភាពផ្អែមល្ហែម ទាមទារឲ្យអ្នកត្រូវចេះ​បន្ថែមរស់ជាតិដល់ជីវិត។ ការធ្វើឲ្យ​ស្នេហា​មានភាព​ទាក់ទាញ មិនមែន​មានន័យថា​ត្រូវស្និតស្នាលខាងរាងកាយមួយមុខ​នោះទេ នៅមានកត្តា​ជាច្រើនផ្សេង​ទៀត​ផងដែរ។ ខាងក្រោមនេះ​ជាជំហ៊ានងាយៗទាំង ៥ ដើម្បី​ធ្វើឲ្យ​ស្នេហា​របស់អ្នក​មាន​ភាពទាក់​ទាញ៖
 
៥ជំហ៊ានងាយៗ ធ្វើឲ្យ​ស្នេហារបស់​អ្នក​កាន់តែរឹងមាំ
រកពេលចេញទៅក្រៅឲ្យចំពេលខុសប្លែកពីគ្នា
អ្នកគួរ​មានពេលវេលា​ដើរលេងខាងក្រៅ​ជាមួយនឹងគូស្នេហ៏​របស់អ្នក។ ធ្វើឲ្យស្នេហា​កាន់តែ​មានភាពទាក់ទាញ ដោយ​ការចេញទៅ​ដើរលេង​នៅពេលវេលា​ខុសប្លែកគ្នា ឬថ្ងៃផ្សេង​គ្នា។ វិធីនេះ​នឹងធ្វើឲ្យអារម្មណ៏​របស់អ្នក​មាន​ភាពខុសប្លែក។
ដាក់ទូរស័ព្ទ​នៅឲ្យឆ្ងាយ
នៅពេល​អ្នកកំពុង​នៅជាមួយគ្នា​ត្រូវប្រាកដ​ថា ទូរស័ព្ទដៃ​របស់អ្នក​ត្រូវដាក់មិន​ឲ្យ​មានសំលេង ហើយអ្នក​ត្រូវយកចិត្តទុកដាក់​និយាយ​ជាមួយគ្នា។ វិធីនេះ​អាចជួយឲ្យ​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​គូស្នេហ៏​អ្នកកាន់​តែប្រសើរ​ឡើង។
សរសេរថ្ងៃណាត់ចូលនៅក្នុងសៀវភៅ
វាជាអារម្មណ៏រីករាយមួយដែល​អ្នកទាំងពីរមាន​ចំណង់ ឬក្តីសុបិន្ត​នៃការណាត់ជួប​គ្នាតាមមធ្យោបាយ​ផ្សេងគ្នា។ សរសេរ​គំនិតរបស់​អ្នកចូល​ក្នុងសៀវភៅ​កំណត់ត្រា​មួយ។។ ចំពោះ​ការ​ណាត់ជួប​គ្នា អ្នក​អាចជ្រើសរើស​មួយប្រាវៗ រួចគិតឡើង។ ត្រូវប្រាកដ​ថា អ្នក​មានគំនិត​តែមួយ ព្រោះវា​នឹង​ធ្វើឲ្យ​អ្នក​ចាប់អារម្មណ៏​នឹង​ការ​សាកល្បង​អ្វីមួយ​ថ្មីបាន​គ្រប់​ពេល​វេលា។
ធ្វើឲ្យគេ​មានអារម្មណ៏​ភ្ញាក់ផ្អើល​នៅក្នុង​ថ្ងៃធម្មតា
កុំរង់ចាំ​ឱកាសណា​មួយ ដើម្បីធ្វើឲ្យ​គូស្នេហ៏​របស់អ្នក​មានការភ្ញាក់ផ្អើល។ អ្នក​គ្រាន់តែ​ទិញកាដូតូចមួយ ឬផ្កា ជូនឲ្យ​ទៅគេថា គេជាមនុស្ស​សំខាន់សម្រាប់​អ្នក។ វិធីនេះ​ធ្វើឲ្យ​ស្នេហា​របស់អ្នក​កាន់តែ​រឹងមាំ​ឡើង។
ចម្អិនអាហារដែលពិសេសញ៉ាំជុំគ្នា
នេះមិនចាំបាច់​ត្រូវមាន​ជំនាញ​ការ​ចម្អិនអ្វីឲ្យ​​ពិតប្រាកដ​​ឡើយ។ អ្នកអាច​សាកល្បង​ចម្អិនអ្វីមួយ​ដែលថ្មី ឬអាច​ជាស៊ុតចៀន ប្រសិនបើអ្នក​មិនមែន​ជាចុងភៅ​នោះ។ គូស្នេហ៏​របស់អ្នក​នឹងសរសើរ​ចំពោះស្នាដៃ​អ្នក។ នេះក៏ជាវិធី​តូចមួយដើម្បី​ពង្រឹង​ស្នេហារបស់​អ្នកផងដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៥ជំហ៊ានងាយៗ ធ្វើឲ្យ​ស្នេហារបស់​អ្នក​កាន់តែរឹងមាំ