យុវវ័យ​​​នឹង​​ធ្វើ​អ្វី​​សម្រាប់​ ឪពុក-ម្ដាយ ក្នុង​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ?

យុវវ័យ​​​នឹង​​ធ្វើ​អ្វី​​សម្រាប់​ ឪពុក-ម្ដាយ ក្នុង​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ?

យុវវ័យ​​​នឹង​​ធ្វើ​អ្វី​​សម្រាប់​ ឪពុក-ម្ដាយ ក្នុង​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ?

 

“ភ្ជុំបិណ្ឌ” ជា​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​ ដែល​ត្រូវ​បាន​គេ​​​ធ្វើឡើង​ក្នុង​ខែ​ តុលា ជារៀងរាល់​ឆ្នាំ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​​​បម្រើ​ការងារ​នៅ​​ទីជិតឆ្ងាយ នឹង​លើក​គ្នា​ទៅ​លេង​ស្រុក​កំណើត ដើម្បី​ជួបជុំ​សាច់ញាតិបង-ប្អូន​ ជាពិសេស​ឪពុក-ម្ដាយ។ តើ​ក្នុង​ឱកាស​នេះ យុវវ័យ​នឹង​ធ្វើ​អ្វី​ខ្លះ​សម្រាប់​​លោក​មានគុណ​របស់​ពួកគេ?

 

អ្នក​រស់​នៅ​ខេត្ត​កំពង់ចាម​កញ្ញា អ៊ូ ដាវ៉ាន់ ប្រាប់​ថា រាល់​ឆ្នាំ​នាង​តែង​តែ​ទៅផ្ទះ ដើម្បី​ជួបជុំ​ឪពុក-ម្ដាយ ប្អូន យក​លុយ និង ​ទិញ​របស់របរ​បន្តិចបន្តួច​ជូន​​ដល់​ពួកគាត់ ៖ “កម្រ​បាន​ទៅ​លេង​ស្រុក​ណាស់ នឹក​គាត់ ហើយ​ខ្ញុំ​តែង​ទិញ​​អីៗ និង​ជូន​លុយ។ បង​ប្អូន​ខ្ញុំ​ធ្វើ​បែប​នេះ​រាល់​ឆ្នាំ ពេល​ខ្លះ​ពួកគាត់ [ឪពុកម្ដាយ] យំ ពេល​ឃើញ ពួក​ខ្ញុំ​ធ្វើ​បែប​នេះ”។

 

គ្រោង​ទៅ​ខេត្ត​កំពង់​ធំនៅ​ថ្ងៃ​ទី ៨ ខែ​តុលា​ខាងមុខ ករុណា បាន​រៀបរាប់​ពី​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​​ក្នុង​រដូវ​នេះ​ដែរ​ថា លោក​នឹង​ទិញ​របស់​របរ ហើយ​បន្ទាប់​មក​​​រៀបចំ​សំលៀកបំពាក់ និង​ បាយ​សម្ល ជូន​អ្នកមានគុណ​​ទាំងពីរ ។ ករុណា បន្ថែម​ថា ៖ ” ខ្ញុំ​ចង់​ធ្វើ​បុណ្យ​ជាមួយ​ពួកគាត់ និង​ ចង់​ជូន​ពួកគាត់​ដើរលេង”។

 

ចំណែក​អ្នក​ភ្នំពេញ ហ៊ី សុភាព បាន​ឱ្យ​ដឹង​ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ កញ្ញា​បាន​ជូន​ឪពុកម្ដាយ​ទិញ​ឥវ៉ាន់ និង ​ញ៉ាំ​អាហារ​ជប៉ុន។ យុវតី​សម្បុរ​ខ្មៅ​ស្រអែម​ថ្លែង​ថា ដោយ​​នៅ​សល់​ពេល​វេលា​ច្រើន​ទៀត កញ្ញា​គ្រោង​ទៅ​វត្ត​ជាមួយ​ពួកគាត់ ថត​រូប​ជុំ​គ្នា និង​ ផ្សង​ជាតិ​ក្រោយ​​សុំ​ធ្វើ​ជា​កូន​​ទៀត បន្ទាប់​ពី​ពូន​ភ្នំខ្សាច់ ​រំដោះ​គ្រោះរួច។

ទោះ​មិន​ទាន់​មាន​គម្រោង​នៅ​ឡើយ ប៉ុន្តែ​ ពេជ្រ ភារុណ និយាយ​ថា តាម​ធម្មតា​លោក​តែង​ធ្វើ​ម្ហូប​មួយ​ថាស​ ជូន​​ឪពុក​​ម្ដាយ។ យុវជន​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “ខ្ញុំ​ធ្វើ​បាយ​សម្ល​ខ្លួន​ឯង​បង ហើយ​រៀបចំ​ជូន​គាត់យក​​ទៅ​វត្ត”។

 

ចុះ​អ្នក​​វិញ នឹង​ធ្វើ​អ្វី​ជូន​លោក​ទាំងពីរ ពេល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ?

 

ចុចអាន៖ បុរស​​អូស​រទេះ៖ «បើ​ខ្ញុំ​នៅ​ស្រុក​នឹង​ដាច់​បាយ»

ចុចអាន៖ អ៊ុន សិទ្ធា បង្ហើប​​រឿង​លួច​ស្រលាញ់​​នារី​ម្នាក់​កាល​រៀន​វិទ្យាល័យ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ