បើកបរ​ទៅ​លេង​ផ្ទះ​ពេល​ភ្ជុំ​ដោយ​សុវត្ថិភាព អនុវត្ត ​៩​ ចំណុច​នេះ​​

បើកបរ​ទៅ​លេង​ផ្ទះ​ពេល​ភ្ជុំ​ដោយ​សុវត្ថិភាព អនុវត្ត ​៩​ ចំណុច​នេះ​​

នៅ​សល់​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ទេ ​ បុណ្យ​ភ្ជុំបិណ្ឌ​នឹង​ចូល​មក​ដល់​ប្រជាជន​នាំ​គ្នា​សម្រុក​ទៅ​លេង​ភូមិ​កំណើត ដែល​ស្ថានភាព​ចរាចរណ៍​ក៏​នឹង​ត្រូវ​កក​ស្ទះ​ផង​ដែរ។

 

បើកបរ​ទៅ​លេង​ផ្ទះ​ពេល​ភ្ជុំ​ដោយ​សុវត្ថិភាព អនុវត្ត ​៩​ ចំណុច​នេះ​​

 

 

ដើម្បី​ជា​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ផ្ទះ​ឯ​ស្រុក​កំណើត​បាន​សប្បាយ​រីករាយ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ចេញ​សេចក្ដី​អំពាវនាវ​ដល់​អ្នក​បើកបរ​ទាំង​អស់​សូម​គោរព​ដូច​ខាង​ក្រោម៖

 

– អ្នក​បើកបរ​ត្រូវ​ត្រួត​ពិនិត្យ​បច្ចេកទេស​យាន​ជំនិះ​របស់​ខ្លួន មុន​ពេល​ធ្វើ​ចរាចរណ៍

 

– ទាំង​អ្នក​បើកបរ​រថយន្ត​ និង ​អ្នក​រួម​ដំណើរ​សូម​ពាក់​ខ្សែរ​ក្រវ៉ាត់​ឲ្យ​បាន​គ្រប់​ៗ​គ្នា

 

– អ្នក​បើក​បរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​សូម​ពាក់​មួក​សុវត្ថិភាព​ទោះ​ធ្វើ​ដំណើរ​ជិត​ឬ​ឆ្ងាយ

 

– បន្ថយ​ល្បឿន​បើក​បរ​ទៅ​តាម​ស្ថានភាព​ផ្លូវ និង​ស្ថានភាព​ចរាចរណ៍ ដូច​ជា​ផ្លូវ​គ្រលុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចុះ​ឡើង​ចំណោត ផ្លូវ​ចង្អៀត​ឬ​ផ្លូវ​រអិល។

 

– មុន​ជែង​ត្រូវ​ច្បាស់​ថា​ផ្លូវ​ខាង​មុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀស​វាង​ការ​ជែង​ដោយ​ប្រថុយ​ប្រថាន

 

– ត្រូវ​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ ដោយ​បន្ថយ​ល្បឿន​នៅ​ពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ

 

– “បើ​ពិសា​គ្រឿង ស្រវឹង​សូម​កុំ​បើកបរ” ។ នៅ​ពេល​ស្រវឹង​អ្នក​បើកបរ​បាត់​ម្ចាស់​ការ ភ្នែក​ស្រវាំង បើកបរ​រេ​ចង្កូត​ចុះ​ឡើង បន្ថែម​ល្បឿន​កាន់​តែ​លឿន​ធ្វើ​ឲ្យ​លទ្ធភាព​គ្រោះ​ថ្នាក់​ដល់​ស្លាប់​មាន​ច្រើន អាច​បុក​បង្គោល​ភ្លើង ដើម​ឈើ របាំង​ចែក​ទ្រូង​ផ្លូវ ឬ​សំណង់​រង្វង់​មូល​ផ្សេងៗ។

 

– ចំពោះ​រថយន្ត​ដឹក​អ្នក​ដំណើរ​ឬ​ដឹក​ទំនិញ​សូម​កុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ និង​មិន​ត្រូវ​ផ្ទុក​មនុស្ស​លើ​ដំបូល​ឡើយ។

 

– សូម​ប្រកាន់​ភ្ជាប់​នូវ​សុជីវធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សម្រួល​នូវ​ស្ថាន​ភាព​កក​ស្ទះ​ចរាចរណ៍។

 

 

សូមអាន ៖​   ក្មេង​ស្រី​​​ជួយ​​ម្ដាយ​​ជា​អ្នក​បោស​សំរាម​​ ឆក់​បេះ​ដូង​មនុស្ស​ជា​ច្រើន

 

 

អត្ថបទ៖ លឹម សុ​នា