ISIS កម្ទេច​សំណង់​បុរាណ​មួយ​ទៀត​ អ្នក​ជំនាញ​​បារម្ភ​ថា​ក្រុង​បុរាណ​នឹង​បាត់បង់​ឆាប់ៗ


ISIS កម្ទេច​សំណង់​បុរាណ​មួយ​ទៀត​ អ្នក​ជំនាញ​​បារម្ភ​ថា​ក្រុង​បុរាណ​នឹង​បាត់បង់​ឆាប់ៗ

ក្រុម​ទាហាន​​រដ្ឋ​ឥស្លាម​​​ ISIS បាន​​បំផ្លាញ​​សំណង់​​បុរាណ​មួយ​ទៀត​ហើយ​​​ ​ក្នុង​ទី​ក្រុង​​បុរាណ​ Palmyra ​ប្រទេស​ស៊ីរី​ ។

 

 ISIS កម្ទេច​សំណង់​បុរាណ​មួយ​ទៀត​  អ្នក​ជំនាញ​​បារម្ភ​ថា​ក្រុង​បុរាណ​នឹង​បាត់បង់​ឆាប់ៗ

សំណង់​ក្លោង​ទ្វារ​បុរាណ Triumph

 
សំណង់​​​ដែល​ត្រូវ​ក្រុម​ ISIS កម្ទេច​​នោះ​គឺ​ជា​សំណង់​ក្លោង​ទ្វារ​បុរាណ Triumph​ ​សង់​​ដោយ​​​ចក្រភព​​រ៉ូម៉ាំង និង​មាន​អាយុ​កាល​ជាង​​​​២​ពាន់​ឆ្នាំ​មក​ហើយ។ សំណង់​ក្លោង​ទ្វារ​នោះ​ត្រូវ​បាន​ក្រុម​ទាហាន ​ISIS កម្ទេច​ចោល​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

បើ​តាម​លោក​សាស្ត្រាចារ្យ​ Maamoun Abduilkarim អ្នក​​​គ្រប់​គ្រង​បន្ទុក​​​ផ្នែក​សំណង់​បុរាណ​នៃ​ប្រទេស​​បាន​ឲ្យ​ដឹង​ថា​ សាក្សី​បាន​ឃើញ​ពួក ​ISIS បាន​​យក​ម៉ាស៊ីន​ជីក​ដី ​និង​ដាក់​គ្រឿង​​ផ្ទុះ​​​​​ចូល​ជុំ​វិញ​តំបន់​សំណង់​បុរាណ​ខាង​លើ​។ ក្រោយ​មក​អ្នក​អង្កេត​ការ​​​សិទ្ធ​មនុស្ស​​បាន​​រាយ​ការណ៍​ថា​សំណង់​បុរាណ​ខាង​លើ​​ត្រូវ​​​បាន​បំផ្ទុះ​កម្ទេច​ចោល​រាប​ដល់​ដី​។

 

ISIS កម្ទេច​សំណង់​បុរាណ​មួយ​ទៀត​  អ្នក​ជំនាញ​​បារម្ភ​ថា​ក្រុង​បុរាណ​នឹង​បាត់បង់​ឆាប់ៗ
 

 
​ ​​”វា​ជា​ក្ដី​រន្ធត់​ និង​ជា​​​ភាព​អាម៉ាស់​មួយ។ ​ពួក​វា (ក្រុម​ ISIS ) បាន​បំផ្លាញ​ប្រាសាទ​បុរាណ​​មួយ​ទៅ​ប្រាសាទ​មួយ​​ទៀត​ជា​បន្ត​បន្ទាប់។ មិន​យូរ​ទេ​ រយៈ​ពេល​បី​ទៅ​ប្រាំមួយ​ខែ​ទៅ​មុខ យើង​នឹង​បាត់បង់​ទី​ក្រុងបុរាណ​ Palmyra ។ មាន​ជម្រើស​ពីរ​​គឺ​ ​គួរ​ទ្រាំ​មើល​​សកម្មភាព​នេះ​ត​ទៅ​ទៀត ​ឬ​មួយ​​​​ប្រើ​កម្លាំង​យោធា​សហការ​​​ជាមួយ​អន្តរជាតិ ​ដណ្ដើម​យក​ក្រុង Palmyra មក​វិញ​​”។ ​​​​​នេះ​ជា​​​​​​​​​​​​​​​សម្ដី​លោក​សាស្ត្រាចារ្យ​ Maamoun ប្រាប់​ទៅ​​សារព័ត៌មាន​ ABC News។

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ក្រុម​​​ ISIS ​បាន​កម្ទេច​ចោល​ប្រាសាទ​ និង​សំណង់​បុរាណ។ កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ប្រាសាទ Baalshamin និង​​ប្រាសាទ Bel ដែល​មាន​អាយុ​កាល​ជាង ២០០០ឆ្នាំ ក៏​ត្រូវ​បាន ក្រុម​រដ្ឋ​ឥស្លាម​និយម​​នេះ​បំផ្លាញ​ចោល​ដែរ។ ប្រាសាទ​ទាំង​នោះ​​គឺ​ស្ថិត​ក្នុង​ទីក្រុង​បុរាណ Palmyra ​​​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ ក្នុង​ប្រទេស​ស៊ីរី និង​ជា​តំបន់​​សម្បត្តិ​បេតិកភណ្ឌពិភពលោក​​របស់​អង្គការ​យូណេស្គូ​ផង​ដែរ៕

 

ISIS កម្ទេច​សំណង់​បុរាណ​មួយ​ទៀត​  អ្នក​ជំនាញ​​បារម្ភ​ថា​ក្រុង​បុរាណ​នឹង​បាត់បង់​ឆាប់ៗ
 

ISIS កម្ទេច​សំណង់​បុរាណ​មួយ​ទៀត​  អ្នក​ជំនាញ​​បារម្ភ​ថា​ក្រុង​បុរាណ​នឹង​បាត់បង់​ឆាប់ៗ

 Baalshamin ដែល​ត្រូវ​ក្រុម ISIS ​កម្ទេច​ចោល​កាល​ពីខែសីហា​កន្លងទៅ

 
ចុចអាន៖ ISIS ​បំផ្ទុះ​កម្ទេច​ប្រាសាទ​អាយុ​កាល​២០០០ឆ្នាំ​​មួយ​ទៀត​នៅ​ទីក្រុង​បុរាណ​

ចុចអាន៖ ISIS បញ្ចេញ​រូបភាព​ដាក់​គ្រឿង​ផ្ទុះ​បំផ្លាញ​ប្រាសាទ​បុរាណនៅ​ស៊ីរី​​រាប​ដល់​ដី​

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ inquisitr