អនុវត្ត ៤ជំហ៊ាន​ជួយឲ្យ​ទម្រង់ចិញ្ចើម​របស់​អ្នកស្អាត​បំផុត

ទម្រង់ចិញ្ចើម​ស្អាត​ធ្វើឲ្យ​ភ្នែក​ស្អាត និង​ជួយលើក​សម្រស់​ផ្ទៃមុខ​ថែមទៀត​ផង។ ដើម្បីធ្វើឲ្យ​ទម្រង់ចិញ្ចើម​ស្អាតត្រូវ​ប្រើវិធីសាស្ត្រ និងចំណេះ​ដឹងល្អៗ​មួយចំនួន​លើការ​កោរ និង​សម្អាត។ ដើម្បីឲ្យចិញ្ចើមស្អាត មាន​វិធីសាស្ត្រជាច្រើនផ្សេងៗគ្នា។
 
អនុវត្ត ៤ជំហ៊ាន​ជួយឲ្យ​ទម្រង់ចិញ្ចើម​របស់​អ្នកស្អាត​បំផុត
អ្នកត្រូវការ៖
- ចន្ទៀស
ជំហ៊ានទី ១
ចាប់ផ្តើម​ដាក់ចន្ទៀស​បញ្ឈរត្រង់​ជាប់នឹង​ច្រមុះម្ខាង​របស់​អ្នក។ វិធីនេះ​នឹងជួយកំណត់​បានថា ចិញ្ចើមត្រង់​កន្លែងណា​ដែល​គួរចាប់​ផ្តើម។ វិធីនេះ​អាច​ផ្តល់​អត្ថប្រយោជន៏​ច្រើនចំពោះ​អ្នក​មាន​រោមចិញ្ចើម​វែង។
ជំហ៊ានទី ២
ឥលូវចាប់ផ្តើម​ដក ឬសម្អាត​រោមចិញ្ចើម​ផ្នែកខាង​ក្រោម។ ត្រូវប្រាកដ​ថា អ្នកដក​រោមតាមខ្សែ​ចិញ្ចើម ដើម្បីទទួលបាន​លទ្ធផល​ល្អ ឬអ្នកអាច​សម្អាតរោម​តាម​ដែល​អ្នកគិត​ថា វា​សក្តិសម​នឹង​អ្នក​បំផុត។
ជំហ៊ានទី ៣
ដាក់​ចន្ទៀស​ឲ្យកែង​នឹង​ចុង​ចិញ្ចើមមក​ចុងច្រមុះ​របស់អ្នក។
ជំហ៊ានទី ៤
ជាចុងក្រោយអ្នក​ត្រូវធ្វើទម្រង់​ចិញ្ចើមឲ្យបាន​ត្រឹមត្រូវ ប្រសិនបើអ្នក​រកឃើញមាន​ចន្លោះប្រហោង បន្ទាប់​មកត្រូវសម្អាត​ជុំវិញចិញ្ចើម​ផងដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្ត ៤ជំហ៊ាន​ជួយឲ្យ​ទម្រង់ចិញ្ចើម​របស់​អ្នកស្អាត​បំផុត
    • អនុវត្ត ៤ជំហ៊ាន​ជួយឲ្យ​ទម្រង់ចិញ្ចើម​របស់​អ្នកស្អាត​បំផុត已关闭评论
    • 619 views
    • Hide Sidebar
      A+
    Publish on:2015/10/06  Category:សុខភាព