អាវុធហត្ថ​ស្រុក​ល្វាឯម ឃាត់ខ្លួន​ស្ត្រី​គ្រូបង្រៀន​ម្នាក់ តាម​ដីកា​បង្គាប់​របស់​តុលាការ​

​កណ្តាល: កម្លាំង​អាវុធហត្ថ​ស្រុក​ល្វាឯម កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៥ បាន​ឃាត់ខ្លួន​ស្ត្រី​គ្រូបង្រៀន​ម្នាក់ តាម​ដីកា​បង្គាប់​អោយ​នាំខ្លួន លេខ ៦៨៧ ដ​.​ក​.​ប​.​ន​.​ខ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល លោក អ៊ី សុវណ្ណ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា ជនជាប់ចោទ ឈ្មោះ អុន មុំ ភេទ​ស្រី អាយុ ៥៧ ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​ភូមិ​កោះ​កែវ​លើ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ។​

​មន្ត្រី​ដដែល បាន​បន្ថែមថា ស្ត្រី​ខាងលើ ត្រូវ​ជាប់ចោទ​ពីបទ ប្រើ​ហិង្សា​លើ អ្នកកាន់កាប់​អចលនវត្ថុដោយ​សុចរិត និង​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត​កាលពី ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៥ នៅ​ភូមិ​កោះ​កែវ​លើ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។  បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបាន​ការិយាល័យ​ជំនាញ បញ្ជូនទៅ​សាលាដំបូង ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​។​

​គួររំលឹកថា ស្ត្រី​ជាប់ចោទ គឺជា​គ្រូបង្រៀន​ម្នាក់ ដែល​រៀនសូត្រ​បាន​ជ្រៅជ្រះ មិនគួរ ណា​ប្រព្រឹត្ត​អំពើហិង្សា ដោយ​ខ្វះ​ការពិចារណា បែបនេះ​ទេ ៕V/S

អាវុធហត្ថ​ស្រុក​ល្វាឯម ឃាត់ខ្លួន​ស្ត្រី​គ្រូបង្រៀន​ម្នាក់ តាម​ដីកា​បង្គាប់​របស់​តុលាការ​

អាវុធហត្ថ​ស្រុក​ល្វាឯម ឃាត់ខ្លួន​ស្ត្រី​គ្រូបង្រៀន​ម្នាក់ តាម​ដីកា​បង្គាប់​របស់​តុលាការ​