អម្រឹត​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ​ ​យើង​មាន​ថ្ងៃនេះ​គឺ​ដោយសារ​ការរួមចំណែក​ពី​លោកគ្រូ​អ្នកគ្រូ​

: អម្រឹត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​នៅ​កម្ពុជា​បានរៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ “​យើង​មាន​ថ្ងៃនេះ គឺ​ដោយសារ​ការរួមចំណែក​ពី លោកគ្រូ អ្នកគ្រូ​” នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ច័ន្ទ ទី​៥ ខែតុលា ឆ្នាំ​២០១៥ ។

​អម្រឹត​បាន​ឲ្យ​ដឹងថា ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ​គឺ​ដើម្បី​ជាការ​តបស្នង​ដឹងគុណ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូលរួមចំណែក​ជួយ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឲ្យ​ក្លាយជា កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ដែលជា​កម្លាំងចលករ​មួយ ក្នុងការ​អភិវឌ្ឍ​ន៍ស​ង្គ​ម​ជាតិ​ដែល​យើងទាំងអស់គ្នា​មិនអាច​ខ្វះ​បាន​។​

​ក្នុង​ពិធី​អបអរ ដែល​បាន​រៀបចំឡើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ហើយដោយ​មានការ​ចូល​រួម​ពី​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត​អាជ្ញាធរ​មូលដ្ឋាន​លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស នានា​នៅតាម​ទីតាំង​ប្រារព្ធ​នីមួយៗ​។​

​លោក​ផា ស៊ីថាន អនុប្រធាន​សាខា​អម្រឹត​ចោមចៅ​បាន​ថ្លែងថា​៖ “​យើង​ដឹង​ស្រាប់​ហើយ​ថា​ថ្ងៃនេះ​គឺជា​ទិវា​គ្រូបង្រៀន ដូច្នេះ​យើង​ចង់​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្រៀន និង​ផ្ទេរ​ចំណេះដឹង​ដ៏​មានតម្លៃ​មកដល់​ពួកយើង​រហូត​អាចធ្វើ​ឲ្យ​យើង​មានចំណេះដឹង​ប្រកប​កិច្ចការងារ​មកដល់​ស​ព្វ​ថ្ងៃ​។​”

​អម្រឹត​បានកំណត់​យក​សាលារៀន​ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដោយ​ផ្អែកលើ​តម្រូវការ​ជាក់លាក់ និង​ស្ថានភាព​ខ្សត់ខ្សោយ​ពិតប្រាកដ​របស់​សាលារៀន​ទាំងនោះ និង​ជាពិសេស​ទៅទៀត​នោះ​គឺកំណត់​យក​សាលារៀន​ដែល​បុគ្គលិក​អម្រឹត​ធ្លាប់បាន​សិក្សា​កន្លងមក ។​

​លោក ផុន ឃីម​នាយក​សាលាបឋមសិក្សា អង្គ​ស្តុក​បាន​ថ្លែងថា​៖ “​ការរៀបចំ​ទិវា​គ្រូបង្រៀន​នេះ គឺជា​ការឆ្លុះបញ្ចាំង​នូវ​ការយកចិត្តទុកដាក់​មួ​យ​របស់​អម្រឹត ទៅលើ​វិស័យ​អប់រំ​នៅ​កម្ពុជា​និង​ជាការ​រួមចំណែក​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ​ឲ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុង​ការផ្តល់​ចំណេះដឹង​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ថែមទៀត​។​”

​នេះ​ជា​លើកទីមួយ​ហើយ ដែល​អម្រឹត​ប្រារព្ធ​ទិវា​នេះ​ឡើង ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​អប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន​និង​ជាពិសេស​នោះ​គឺ​លោកគ្រូ អ្នកគ្រូ ដែល​លោក​ធ្លាប់មាន​គុណបំណាច់ ដោយ​លះបង់​ពេលវេលា​ដ៏​មានតម្លៃ​ក្នុង​ការជួយ​បណ្តុះបណ្តាល​សិស្សានុសិស្ស​អោយមាន​ចំណេះដឹង​ដើម្បី​បម្រើ​ការងារ​នៅក្នុង​សង្គមជាតិ ។ តាមរយៈ​កម្មវិធី​នេះ​អម្រឹត​បានធ្វើ​ការប្រគល់​សម្ភារ​សិក្សា និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដល់​សាលារៀន​ទាំងនោះ​ជាមួយគ្នា​នោះ អម្រឹត ក៏បាន​ប្រគល់​វត្ថុ​អនុស្សាវរីយ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ដែល​បាន​អញ្ជើញ​ចូលរួម គឺ​ទាំង​លោកគ្រូ អ្នកគ្រូ​ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ និង​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ចូលនិវត្តន៍​ទៅហើយនោះ​ផងដែរ​។​

​អ្នកគ្រូ ស៊ឹម ធីតា​បង្រៀន​នៅ​សាលាបឋមសិក្សា អង្គ​ស្តុក បាន​ថ្លែងថា​៖ “​ថ្ងៃនេះ ខ្ញុំ​មានចិត្ត​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​អម្រឹត​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង ដើម្បី​ធ្វើ​ឲ្យ​យើង​មានឱកាស​បាន​ជួបជុំ​សំណេះសំណាល​គ្នា និង​បាន​ស្វែងយល់​ពី​ទុក្ខលំបាក​ខ្លះៗ​របស់​យើង​។ កម្មវិធី​នេះ​បាន​ជម្រុញ​ឲ្យ​យើង​មានការ​ប្តេជ្ញាចិត្ត​ត​ទៅមុខទៀត ក្នុង​ការអប់រំ​សិស្សានុសិស្ស​ឲ្យ​ក្លាយទៅជា​សសរទ្រូង​ដ៏​រឹងមាំ​មួយ​សម្រាប់​កូន​ល្អ ពលរដ្ឋ​ល្អ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​”

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បានចាប់ផ្ដើម​ដំណើរការ​កាលពី​១៩៩១​ហើយ​ចាប់តាំងពី​ពេល​នោះមក អម្រឹត​បាន​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​ប្រាក់កម្ចី និង​សេវា​ប្រាក់​បញ្ញើ​ជាច្រើន​ប្រភេទ ក្នុងនោះ​រួមមាន​សេវា​ឥណទាន​ក្រុម​ធានា ឥណទាន​បុគ្គល ឥណទាន​កសិកម្ម ឥណទាន​សហគ្រាស​ខ្នាតតូច និង​មធ្យម គណនី​សន្សំ និង​ការដាក់​ប្រាក់​បញ្ញើ​តាម​កាលកំណត់ ហើយ​អម្រឹត​ក៏មាន​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​ផងដែរ​។​

អម្រឹត​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ​ ​យើង​មាន​ថ្ងៃនេះ​គឺ​ដោយសារ​ការរួមចំណែក​ពី​លោកគ្រូ​អ្នកគ្រូ​

អម្រឹត​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ​ ​យើង​មាន​ថ្ងៃនេះ​គឺ​ដោយសារ​ការរួមចំណែក​ពី​លោកគ្រូ​អ្នកគ្រូ​

អម្រឹត​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ​ ​យើង​មាន​ថ្ងៃនេះ​គឺ​ដោយសារ​ការរួមចំណែក​ពី​លោកគ្រូ​អ្នកគ្រូ​