​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពីបទ​លួច​ប្រេង ក្រុមហ៊ុន​ថ្ម H.T.T.K

កំពង់ស្ពឺ: កម្លាំង​អាវុធហត្ថ ស្រុក​សំរោង​ទង បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ បន្ទាប់ពី​ពួកគេ បានធ្វើ​សកម្មភាព លួច​ប្រេងម៉ាស៊ូត​ក្នុង​ក្រុមហ៊ុន​បាន ៦០ លីត្រ កាលពី​ម៉ោង​ប្រមាណ​ជាង ១០ យប់ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច ក្រុមហ៊ុន​ថ្ម H.T.T.K ស្ថិតនៅ​ភូមិ​ព្រៃ​វៀវ ឃុំ​ធម្មតា​អ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​បើតាម​មន្ត្រី​អាវុធហត្ថ ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់​ទី​១-​ឈ្មោះ ម៉ាក សូ​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ  និង​ទី​២-​ឈ្មោះ ភឿង ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា​។ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​.​ឃុំ ជាមួយគ្នា​។​
 
​លោក​អនុសេនីយ៍ឯក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ប្រេង​រួច ត្រូវបាន​កម្លាំង​មន្ទីរ​យុត្តិធម៌ ឃាត់ខ្លួន​នៅ​កន្លែងកើតហេតុ​ភ្លាមៗ បាន​ចំនួន​២​នាក់ ជាមួយនឹង​វត្ថុតាង​រួមមាន​: ម៉ូតូ​ស្កូ​ពី ពណ៌​ផ្កាឈូក ១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1G.3095  ទូរស័ព្ទដៃ ចុច​ពិល​ចំនួន ២ គ្រឿង  ប្រេងម៉ាស៊ូត ចំនួន ២ ប៊ីដុង ស្មើ​៦០​លីត្រ​។

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនមក​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមច្បាប់ តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ ក្រុមហ៊ុន ថ្ម H.T.T.K ចោទ​ពីបទ​លួច​ញឹកញាប់​៕V/S

​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពីបទ​លួច​ប្រេង ក្រុមហ៊ុន​ថ្ម H.T.T.K