យក​ចបជីកវាយ​លើ​នារី​ម្នាក់​សន្លប់ ស្មានតែ​ស្លាប់ ក៏​យក​កាំបិត អា​រក​ខ្លួនឯង

បាត់ដំបង​: កម្លាំង​សមត្ថកិច្ច​នគរបាលក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ប្រើ​ហិង្សា វាយ​នារី​វ័យ ១៩ ឆ្នាំ​ម្នាក់នឹង​ចប​ជី បណ្តាល​ឲ្យ​សន្លប់ ហើយ​ជនដៃដល់​ស្មានតែ​ស្លាប់​ហើយ ក៏បាន​ទៅយក​កាំបិត​ចិតបន្លែមក​អាក​ខ្លួនឯង ធ្វើអត្តឃាត បណ្តាលអោយ​របួសធ្ងន់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

​លោក​វរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុង​បាត់ដំបង បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ព្រាប ម៉ាក ភេទ​ប្រុស អាយុ ៥០ ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ខឹង ក៏មាន​ជម្លោះ​ទាស់សម្តី បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រួច​យក​ចបជីក​វាយ​ជនរងគ្រោះ ឈ្មោះ ឡាក់ ស្រី​ពៅ ភេទ​ស្រី អាយុ ១៩​ឆ្នាំ បណ្តាលអោយ​របួសធ្ងន់ (​សន្លប់​) ហើយ​ជនសង្ស័យ ស្មានថាជនរងគ្រោស្លាប់ ក៏បាន​ទៅយក​កាំបិតចិតបន្លែ​មក​អា​រក​ខ្លួនឯង​ធ្វើអត្តឃាត បណ្តាលអោយ​របួសធ្ងន់​។​

​លោក​អធិការ បាន​បន្ត​អោយដឹងថា ចំពោះ​ជនរងគ្រោះ និង​ជនសង្ស័យ កម្លាំង​នគរបាល​យើងបាន​ជួយសង្គ្រោះ មកកាន់​មន្ទីរពេទ្យ​ទាន់ពេលវេលា​។ ជនសង្ស័យ បាន​បញ្ជូនទៅ​ពេទ្យ Emergency ដើម្បី​សង្គ្រោះ​។ ចំណែកឯ​ជនរងគ្រោះ បាន​បញ្ជូនទៅ​ពេទ្យ​បង្អែក​ខេត្ត "​ពេទ្យ​ធំ​"​។​

​ករណីនេះ សមត្ថកិច្ច​យើង កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕V​/S

យក​ចបជីកវាយ​លើ​នារី​ម្នាក់​សន្លប់ ស្មានតែ​ស្លាប់ ក៏​យក​កាំបិត អា​រក​ខ្លួនឯង

យក​ចបជីកវាយ​លើ​នារី​ម្នាក់​សន្លប់ ស្មានតែ​ស្លាប់ ក៏​យក​កាំបិត អា​រក​ខ្លួនឯង