Huawei នាំចូល G7 Plus មកកាន់​ទីផ្សារ​កម្ពុជា ក្នុងតម្លៃ​ទាប ជាង​ទីផ្សារ​បរទេស​

ភ្នំពេញ: តាម​ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា តម្លៃ​របស់ Huawei G7 PLUS គឺ​ទាប​ជាង​ការដាក់​លក់​នៅ​អឺរ៉ុប ប្រមាណ ១០០ ដុល្លារ ឯណោះ ដោយនៅ​អឺរ៉ុប ចេញលក់​ក្នុងតម្លៃ ៤៤៩ ដុល្លារ​។ ចំណែក​នៅ​ទីផ្សារ​កម្ពុជា​វិញ មានតម្លៃ​ពិសេស​ប្រហែល ៣៤០ ដុល្លារ - ៣៤៩ ដុល្លារ ជាមួយ​ការ​ថែម​ជូន​ស្រោម​ហ្ស៊ី​ន និង​ស៊ីម​ស្មា​ត​លេខ​ល្អ ដែលមាន​ទឹកប្រាក់​ក្រៅ​ប្រព័ន្ធ ៥ ដុល្លារ (​ម្ដង​) និង​ក្នុង​ប្រព័ន្ធ ១០ ដុល្លារ ជាមួយនិង 4GB អ៊ី​ន​ធើ​ណេ​ត Data ជា​រៀងរាល់ខែ រយៈពេល មួយឆ្នាំ​ពេញ អាច​នឹង​ចេញលក់ ក្នុងប្រទេស​កម្ពុជា នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ​២០១៥ ក្នុងតម្លៃ​ដ៏​ទាក់ទាញ​មួយ​។​

Huawei G7 Plus ហៅ​ម្យ៉ាងទៀត បាន​ថា Huawei G8 អាស្រ័យ​ទៅតាម​តំបន់ និង​ប្រទេស​ផ្សេងគ្នា ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយនឹង​ការ​រចនា ស្រោប​ដោយ​លោហៈ​ភ្លឺរលោង និង​មាន​ផ្ទៃមុខ​ស្តើង​ស្អាត គួរ​ឲ្យ​ទាក់ទាញ​បំផុត​។ អេក្រង់​របស់ Huawei G7 មាន​ទំហំ 5.5 អ៊ី​ញ Resolution 1920x1080px ប្រភេទ FHD ជាពិសេស គឺមាន​ផ្ទៃ​កោង 2.5D ដែល​ជួយ​ការពារ​ឆ្កូត និង​ប្រេះស្រាំ​។

​ក្រៅពី​អេក្រង់​រឹងមាំ រាង​កោង​ដ៏​ស្រស់ស្អាត Huawei G7 PLUS ត្រូវបាន​បំពាក់​ដោយ បច្ចេកវិទ្យា​ទំនើបៗ ជាច្រើន​ទៀតផង​ដែរ​។ បច្ចេកវិទ្យា​សម្គាល់​ក្រ​យ៉ៅ ជំនាន់​ថ្មី ត្រូវបាន​បំពាក់​នៅ​ផ្នែក ខាងក្រោយ ខាងក្រោម​កាមេរ៉ា ដូចគ្នា​ទៅនឹង​ម៉ូ​ដែល Mate 7 គ្រាន់​មាន​កន្លែង​ស្គេ​ន​ធំ ឆ្លាត សុវត្ថិភាព និង​ល្បឿន​លឿន​ជាង​មុន ដោយ​ប្រើ​រយៈពេល ត្រឹមតែ 0.5 វិនាទី​ប៉ុណ្ណោះ (​មួយ​ពព្រិច​ភ្នែក​)​។ លើសពីនេះ ច្ចេក​វិទ្យា​សម្គាល់​ក្រ​យ៉ៅ​ដៃ​នេះ អាច​កំណត់​មុខងារ​ផ្សេងទៀត ដូចជា មុខងារ​ថតរូប ហើយ​ប្រសិនបើ​អ្នក​ប៉ះ Sensor យូរ​បន្តិច អ្នក​អាច​លើក​ទូរស័ព្ទ ឬ​បិទ​ម៉ោង​រោទ៍ បាន​ទៀតផង​។​

​អង្គ​ប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1​។

​កាមេរ៉ា​ក្រោយ​របស់ Huawei G7 PLUS មាន​ទំហំ 13 MP និង​កាមេរ៉ា 5MP ដែលមាន​អង្គ​ចងចាំ ROM: 32.0GB និង RAM: 3.0GB​។ Huawei G7 PLUS  មាន​ទំហំ​តួខ្លួណ 152mm x 76.5mm x 7.5mm និង​ទម្ងន់​សរុប 167g រួមទាំង​ថ្ម​ដែលមាន​ថាមពល 3000 mAh៕V​/S

Huawei នាំចូល G7 Plus មកកាន់​ទីផ្សារ​កម្ពុជា ក្នុងតម្លៃ​ទាប ជាង​ទីផ្សារ​បរទេស​

Huawei នាំចូល G7 Plus មកកាន់​ទីផ្សារ​កម្ពុជា ក្នុងតម្លៃ​ទាប ជាង​ទីផ្សារ​បរទេស​

Huawei នាំចូល G7 Plus មកកាន់​ទីផ្សារ​កម្ពុជា ក្នុងតម្លៃ​ទាប ជាង​ទីផ្សារ​បរទេស​