សមត្ថកិច្ចកម្ពុជា និង​ថៃ ពុំទាន់​ចាប់ខ្លួនជនសង្ស័យបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅក្នុង​ដី​ថៃ នៃ​ខេត្ត​ច័ន្ទ​បុរី បាន​នៅឡើយ​ទេ

ប៉ៃលិន: រហូតមកដល់​ព្រឹក ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​កម្ពុជា និង​ថៃ ពុំទាន់​ស្វែងរក​ចាប់​ឃាត់ខ្លួន ជនសង្ស័យ បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅក្នុង​ដី​ថៃ នៃ​ខេត្ត​ច័ន្ទ​បុរី នៅឡើយ​នោះទេ មិនតែប៉ុណ្ណោះសូម្បីតែ​មូលហេតុ នៃ​រឿងរ៉ាវ​ពាក់ព័ន្ធ និង​អំពើ​ឃាតកម្ម បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះ សមត្ថកិច្ច ក៏​ពុំទាន់​ស្រាវជ្រាវ រកឃើញ​នោះដែរ​។ នេះ​បើតាម​ប្រភពព័ត៌មាន ពី​មន្ត្រី​យោធា​កម្ពុជា នៅ​អង្គភាព​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ប្រាប់​ឲ្យ​ដឹង​។ ទោះបី​បែបណា ក៏ដោយ សមត្ថកិច្ច​កម្ពុជា និង​ថៃ នៅតែ​សហការគ្នា បន្តធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត​ករណីនេះ បន្តទៀត​។​

​សូមបញ្ជាក់ថា បុរស​ជនជាតិខ្មែរ​ម្នាក់ ឈ្មោះ ពេជ្រ សេត អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន​ជន​មិន​ស្គាល់មុខ បាញ់សម្លាប់​ក្នុង​ដី​ថៃ នៅលើ​ផ្លូវជាតិ ចម្ងាយ​ពី​ទី​រួម​ខេត្ត​ច័ន្ទ​បុរី ប្រហែល​ជាង ៦ គីឡូម៉ែត្រ​។​

​លុះ​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច​កម្ពុជា ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ព្រំ ទទួលបាន​ដំណឹង​មក​ថា ជនរងគ្រោះ ឈ្មោះ ពេជ្រ សេដ្ឋ ត្រូវបាន​គេ​បាញ់សម្លាប់​។ ក្រោយពី​ទទួលដំណឹង​នោះ​ហើយ សមត្ថកិច្ច​កម្ពុជា ក៏បាន​ទំនាក់ទំនង ទៅ​ក្រុមគ្រួសារ​សព ដើម្បី​ទៅ​ទទួល​សព​ជនរងគ្រោះ នៅ​មន្ទីរពេទ្យ ក្នុង​ខេត្ត​ច័ន្ទ​បុរី​។​

​សាកសព​ជនរងគ្រោះ ឈ្មោះ ពេជ្រ សេដ្ឋ ត្រូវបាន​រថយន្ត​ពេទ្យ​ថៃ ដឹកបញ្ជូន​តាម​ច្រក​អន្តរជាតិ​ព្រំ ដល់​ទឹកដី​កម្ពុជា នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ ហើយ​បន្ទាប់មក នៅ​យប់​ថ្ងៃ​ដដែល ត្រូវបាន​ក្រុមគ្រួសារ យកមក​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី និង​បូជា​នៅ​វត្ត​សា​រ៉ា​វ៉ាន់ ក្នុង​ខេត្ត​ប៉ៃលិន តែម្តង​។​

​គួរ​បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ពេជ្រ សេដ្ឋ មាន​ប្រពន្ធ​ឈ្មោះ ជា ស៊ីណា អាយុ ៣៥​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ នៅ​ផ្សារ​ព្រំ មានកូន​ស្រី​២​នាក់ អាយុ ១២​ឆ្នាំ​ម្នាក់ និង​អាយុ​៧​ឆ្នាំ​ម្នាក់​។ ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ មានការ​លាក់លៀម មិន​ប្រាប់​មុខរបរ​ពិតប្រាកដ​នោះទេ ក៏ប៉ុន្តែ​បើតាម​ប្រភពពី​អ្នកភូមិ និង​ធ្លាប់​ស្គាល់​ជនរងគ្រោះ ប្រាប់​ឲ្យ​ដឹងថា ឈ្មោះ ពេជ្រ សេដ្ឋ កន្លងមក ជា​អ្នករកស៊ី​ម៉ូតូ​គេចពន្ធ និង​ជា​អ្នក​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​។​

​នៅ​ថ្ងៃកើតហេតុ គេ​និយាយថា ជនរងគ្រោះ បាន​ជិះ​រថយន្ត​ធុន​ធំ លួចលាក់​ដឹកទំនិញ​ចូល​ដី​ថៃ តាម​ច្រក​អន្តរជាតិ​ព្រំ ដោយ​ខុសច្បាប់ ហើ​ជនរងគ្រោះ មិនបាន​ចូល​ផ្ទះ​រស់នៅ​ជាមួយ​ប្រពន្ធ ជាង​១​ឆ្នាំ​ទៅហើយ​។ ជនរងគ្រោះ គេ​ឧស្សាហ៍​ឃើញ​ចេញចូល​ដី​ខ្មែរ​ថៃ ទៅវិញទៅមក មិនដឹងថា ប្រកបមុខរបរ​អ្វី​ពិតប្រាកដ​នោះឡើយ ៕V​/S