នគរបាល​ដុត​បំផ្លាញ​ឱសថ​ក្លែងក្លាយ​​​ទម្ងន់​​​​ជិត២តោន​នៅក្នុង​ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​

ឱសថ​​​ក្លែងក្លាយ​​​ជិត​​​២​​​តោន​​​ដែល​​​រឹប​​​អូស​​​បាន​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ នៅ​​​ក្នុង​​​ករណី​​​មួយ​​​ដែល​​​មិន​​​ទាន់​​​ដោះ​​​ស្រាយ​​​នៅ​​​ឡើយ​​​នោះ​​​ ត្រូវ​​​បាន​​​នគរ​​​បាល​​​ក្រសួង​​​មហាផ្ទៃ​​​ធ្វើ​​​ការ​​​ដុត​​​បំផ្លាញ​​​ចោល​​​នៅ​​​ក្នុង​​​ពិធី​​​ផ្លូវ​​​ការ​​​មួយ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិធម៌​​​​​​បាន​​​សារ៉េមួក​​​ អំឡុង​​​ពិធីមួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដែល​​​ក្នុង​​​នោះ​​​ឱសថ​​​ក្លែង​​​ក្លាយ​​​ជិត​​​២​​​តោន ត្រូវ​​​បាន​​​ដុត​​​បំផ្លាញ​​​នៅ​​​​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​ រាជ​​​ធានីភ្នំពេញ។រូបថតៈ Jens Welding Ollgaard/The Cambodia Daily

លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិធម៌​​​​​​បាន​​​សារ៉េមួក​​​ អំឡុង​​​ពិធីមួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដែល​​​ក្នុង​​​នោះ​​​ឱសថ​​​ក្លែង​​​ក្លាយ​​​ជិត​​​២​​​តោន ត្រូវ​​​បាន​​​ដុត​​​បំផ្លាញ​​​នៅ​​​​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​ រាជ​​​ធានីភ្នំពេញ។រូបថតៈ Jens Welding Ollgaard/The Cambodia Daily

យោង​​​តាម​​​លោក មៀច សុផាន់​​​ណា  អនុ រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ និង​​​ជា​​​ប្រធាន ​​​គណៈ​កម្មាធិការ​​​ប្រយុទ្ធប្រឆាំង​​​ឱសថ​​​ក្លែង ក្លាយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឱសថ​​​៥៤​​​ការុង​​​​​​ទម្ងន់​​​១.៩៦៧​​​គីឡូ​ក្រាម​​​ ដែល​​​រឹប​​​អូស​​​បាន​​​ក្នុង​ចំនួន​ដ៏ច្រើន​តែ​មួយ​លើក​ក្នុង​​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥​​​ ខែ​​​ធ្នូ ឆ្នាំ​​​២០១១។

លោក​​​បាន​​​​​​ថ្លែង​​​ថា ជន​​​សង្ស័យ​​​ម្នាក់​​​បាន​​​ព្យាយាម​​​នាំ​​​ឱសថ​​​នេះ​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ពី​​​ប្រទេស​​​ថៃ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ត្រឹម​​​ត្រូវ​​​។

លោក សុផាន់ណា បាន​​​ថ្លែង​​​ថា ពី​​​ដំបូង ឱសថ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​មាន​​​ជ័យ​​​ដើម្បី​ទុក​​​ជា​​​ភ័ស្តុ​​​តាង  ហើយ​​​ការ​​​សើុបអង្កេត​​​កំពុង​​​បន្ត​​​នៅ​​​​​​ឡើយ ខណៈជន​​​សង្ស័យ​​​​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ឱសថ​​​នេះ​​​មាន​​​តម្លៃ​​​រាប់​​​លានឯណោះ​​​​ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​​​ចែក​​​ចាយ​​​។ លោក​​​បាន​​​បន្ថែម​​​ថា “ភ័ស្តុ​​​តាង​​​េនះ​​​ពិត​ជា​​​គ្រោះថ្នាក់​​​​​ខ្លាំងណាស់​​​​ចំពោះ​​​សង្គម  និង​​​ប៉ះពាល់​​​សុខ​​​ភាព​​​ប្រជា​​​ពល​​​រដ្ឋ​​​ធ្ងន់​​​ធ្ងរ​​​បំផុត។ ដូច្នេះ​​​ហើយ​​​គណៈកម្មាធិការ​​​ប្រយុទ្ធ ប្រឆាំង​​​ឱសថ​​​ក្លែង​ក្លាយ​​​បាន​​​សហ​​​ការ​​​ជាមួយ​​​ក្រសួង​​​យុត្តិធម៌​​​ និង​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​យក​​​ឱសថ​​​ទាំង​​​៥៤​​​ការុង​​​នេះ​​​ទៅ​​​ដុត​​​បំផ្លាញ​​​ចោល​​​”។

cam-photo-medicine-jensលោក ហ្សង់ ក្លូត ផូអីម​​​បូអែហ្វ (Jean ClaudePoimboeuf) ឯកអគ្គរដ្ឋ​​​ទូត​​​បារាំង​​​បាន​បន្ថែម​​​​​​ឱសថ​​​ក្លែងក្លាយ​​​៥​​​គីឡូក្រាមជា​​​និមិត្ត​​​រូប ​​ដើម្បីដុត​បំផ្លាញ​ចោល​​​​​នៅ​​​ក្នុង​​​ពិធី​​​​​​នេះដែរ​​​។

លោក នីកូឡាស បូឌុង​​​​ (Nicolas Baudoin) អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​បារាំង​​​បាន​​​​​​ថ្លែង​​​ថា  ឱសថ​​​ក្លែងក្លាយ​​​ដែល​​​ផ្តល់​​​ដោយ​​​ឯក​​​អគ្គ​​​រដ្ឋ​​​​​​ទូត​​​រូប​​​នេះ​​​ ត្រូវ​​​បាន​​​រឹប​​​អូស​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ដោយ​​​ក្រសួង​​​មហា​​​ផ្ទៃ។​​​លោក​​​បាន​​​បន្ថែម​​​ថា ស្ថាន​​​ទូត​​​បារាំង​​​បាន​​​ជួយ​​​បណ្តុះ​​​បណ្តាល​​​នគ​​​របាល​​​កម្ពុជា​​​ក្នុង​​​ការ​​​រឹប​​​អូស​​​ឱសថ​​​ក្លែងក្លាយ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១១​​​មក​​​។

លោក អង្គ វង្ស​​​វឌ្ឍានា ដែល​​​ក៏​​​ជា​​​អនុ ប្រធាន​​​គណៈកម្មាធិការ​​​ប្រយុទ្ធប្រឆាំង​​​ឱសថ​​​ក្លែងក្លាយ​​​ដែរនោះបាន​​​មាន​​​ប្រសាសន៍​​​ថា  “ថ្ងៃ​​​េនះ​​​មិន​​​ត្រឹម​​​តែ​​​និយាយអំពីការ​លុប បំបាត់​​​ឱសថ​​​ក្លែងក្លាយ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​​​​យើង ​​​ថែម​​​ទាំង​​​អប់​​​រំ ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​យល់​​​ដឹង​​​អំពី​​​ឱសថ​​​ដែល​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ទៀត​ផង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ”ជា​​​ទូទៅ​​​នៅ​​​ក្នុង​​​ប្រទេស​​​ដទៃ​​​ទៀត ​​​នៅ​​​ពេល​​​ឱសថ​​ហួស​​​​​​​កាល​​​ បរិច្ឆេទ​​​​​​ប្រើ​​​ប្រាស់​​​ ពួក​​​គេ​​​​​​យក​​​ទៅ​​​បោះ​​​ចោល​​​ប៉ុន្តែនៅ​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​វិញជា​​​រឿយៗ ​​​យើង​​​នៅ​​​តែ​​​ប្រើ​​​ប្រាស់ដដែល​​​”៕ សារុន​​​ (រាយការណ៍បន្ថែម​​​ដោយ Peter Ford)

The post នគរបាល​ដុត​បំផ្លាញ​ឱសថ​ក្លែងក្លាយ​​​ទម្ងន់​​​​ជិត២តោន​នៅក្នុង​ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ appeared first on ខេមបូឌា ដេលី.