បច្ចេកទេស​​ផលិត​យន្តហោះ​របស់​ក្រុមហ៊ុន​​ Boeing ពិត​ជា​មិន​ធម្មតា​​មែន​


បច្ចេកទេស​​ផលិត​យន្តហោះ​របស់​ក្រុមហ៊ុន​​ Boeing ពិត​ជា​មិន​ធម្មតា​​មែន​

ក្រុមហ៊ុន​អាកាសចរ​អង់គ្លេស​​ British Airways បាន​បង្ហាញ​ពី​វីដេអូ​ខ្លី​មួយ​ ដែល​មាន​រយៈ​ពេល​៤​នាទី​អំពី​ការ​ផលិត​យន្តហោះ​​ខ្នាត​ធំ​ Boeing ដើម្បី​ស្រាយ​ចម្ងល់​​របស់​អ្នក​ដំណើរ​មួយ​ចំនួន​ដែល​ចង់​ដឹង​ដំណើរ​ការ​នៃ​ការ​ផលិត​យន្តហោះ​​ដ៏​ពិសេស​មួយ​នេះ។

 

 

ក្នុង​រយៈ​ពេល​តែ​បួន​នាទី ​វីដេអូ​ប្រភេទ​ Time-lapse បាន​បង្ហាញ​ពី​ដំណើរ​ការ​នៃ​ការ​​ដំឡើង​ផ្នែក​នីមួយៗ ​​ការ​រចនា​រូបរាង​ខាង​ក្រៅ​ និង​​ ការ​ហោះ​ហើរ​សាក​ល្បង​របស់​យន្តហោះ​ Boeing 787-9 Dreamliner។ យន្តហោះ​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ២១៦​នាក់​ ដោយ​ចែក​ចេញ​ជា​បួន​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​នឹង​ហោះ​ហើរ​ពី​ទីក្រុង​ឡុងដុង​ទៅ​កាន់​ ​ទីក្រុង​Abu Dhabi, ទីក្រុង​ Delhi, ទីក្រុង ​Kuala Lumpur, ទីក្រុង​ Muscat និង​ ទីក្រុង ​Austin រដ្ឋ​Texas។

 

គួរ​បញ្ជាក់​ថា ​យន្តហោះ​ 787-9 Dreamliner បាន​ដឹក​ជញ្ជូន​មកកាន់​​ក្រុមហ៊ុន​អាកាសចរ​ British Airways កាល​ពី​សប្ដាហ៍​មុន​បន្ទាប់​ពី​បាន​ដំឡើង​នៅ​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​ Boeing រួច​មក៕​

​​​​​
ចុច​អាន៖ ទស្សនា​វីដេអូ​បង្ហាញ​ពី​បច្ចេកទេស​នៃ​ការ​ថត​ស្ពត​ពាណិជ្ជកម្ម​ពិត​ជា​ឡូយ​​​​​

 
ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ DailyMail