ឡាបត្រីខ

ឡាបត្រីខ គឺជា​​ម្ហូប​មួយមុខ​ដែល​​ងាយ​ស្រួលធ្វើ ​​ហើយឆាប់បានញ៉ាំ​ សម្រាប់បងៗ​ស្ត្រីមេ​ផ្ទះ​មិន​​សូវ​មាន​ពេលវេលាច្រើន​។​ ដូច្នោះ​សូម​​អនុ​វត្ត​ជា​មួយ​ មង្គល​ការ ទាំងអស់គ្នាដូច​ខាង​ក្រោម៖
 
ឡាបត្រីខ
+ គ្រឿងផ្សំ
- ត្រីខ ១កំប៉ុង
- ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
- អង្ករលីង ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាបាយ
- ខ្ទឹមក្រហម ១ដុំចិតចំណិតស្តើង
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- គល់ស្លឹកគ្រៃហាន់ស្តើង ២ស្លាបព្រាបាយ
- ម្ទេស ដាក់តាមចំណូលចិត្ត
- ជី អង្កាម, ជី ក្រហម
- បន្លែអន្លក់ ត្រសក់, សណ្តែកគួរ
+ វិធីធ្វើ
ដំបូង​យកត្រីខចាក់​ចូលក្នុង​ចាន​​ បន្ទាប់មក​ដាក់ គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹមក្រហម, ស្ករស, អង្ករលីង, ទឹកក្រូចឆ្មា, ជីអង្កាម, ជីក្រហម និងទឹកត្រីខ បន្ទាប់​មក​ទៀត​ច្របល់​ចូល​គ្នា​តិចៗ​កុំ​ឲ្យ​បែក​សាច់​ត្រី​ជាការស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឡាបត្រីខ