រដ្ឋមន្រ្តីការងារ​ ៖ បា្រក់ខែអប្បបរមា​កម្មករសម្រាប់​ឆ្នាំ២០១៦អាច​នឹងដឹងនៅមុនភ្ជុំបិណ្ឌ

រាជធានីភ្នំពេញ ​៖ រដ្ឋមន្រ្តីក្រសួងការងារ​និងបណ្តុះបណ្តាល ​លោក អ៊ិត សំហេង ​បានមានប្រសាសន៍​បា្រប់ក្រុមអ្នកកាសែត​នៅប៉ុន្មាននាទីមុននេះថា ​ឆ្លងតាមកិច្ចប្រជុំត្រី​ភាគី​​រវាង​តំណាងនិយោជក​ ក្រសួងការងារ​និងសហជីពកាលពី​ពេលថ្មីៗនេះ​ បា្រក់ខែកម្មករ​អប្បបរមារបស់កម្មករ​សម្រាប់ឆ្នាំ២០១៦ ​នឹងអាចដឹងនៅ​ក្នុងសប្តាហ៍នេះគឺមុន​ពិធីបុណ្យ​​ភ្ជុំបិណ្ឌ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅក្រោយ​លទ្ឋផលនៃកិច្ចប្រជុំត្រីភាគី​ស្តីពីបា្រក់ឈ្នួលអប្បបរ​មាកម្មករសម្រាប់ឆ្នាំ២០១៦ថា ​នៅក្នុងកិច្ចប្រជុំនោះខាង​សហជីពរបស់លោក​ អាត់ ធន់ ​បានយល់ព្រមទម្លាក់​បា្រក់ឈ្នួលកម្មករ​មកត្រឹម១៦៤ដុល្លារ ​ដែលពីមុនខាងតំណាង​សហជីពបានទាមទារ​១៦៨ដុល្លារ ​រីឯតំណាងនិយោជក​យល់ព្រមដំឡើង​ពី៤,៥ទៅ៥ដុល្លារប៉ុណ្ណោះ​ លើបា្រក់ឈ្នួល​កាលពីឆ្នាំ២០១៥ចំនួន១២៨ដុល្លារនោះ ៕