នាយក​ដ្ឋាន​ពន្ធ​ដារ​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ចំណូល​ពន្ធ​ប្រចាំ​ខែ​កញ្ញា​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា ​២០១៥ ​​នេះ​នាយក​ដ្ឋាន​ពន្ធ​ដារបាន​បើក​​កិច្ច​ប្រជុំបូ​ក​សរុប​លទ្ធ​ផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​កញ្ញា និង​ត្រី​មាស​ទី​៣ ឆ្នាំ​២០១៥ ព្រម​ទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ ក្រោម​អធិបតី​ភាព​លោក​អូន ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​រាជ​ធានី​ភ្នំពេញ​។