​ក្រុមហ៊ុន​អាកាសចរណ៍ Bassaka Air ប្រគល់​ថវិកា​២៤០​ដុល្លារ​ជូន​ស្ត្រី​ពិការ​ជនជាតិ​ស៊ូដង់​វិញ បន្ទាប់ពី​មានប្រតិកម្ម

រាជធានី​ភ្នំពេញ៖​ក្រុមហ៊ុន​អាកាសចរណ៍​Bassaka​បានប្រគល់​ថវិកា​២៤០​ដុល្លារ​សម្រាប់ សេវាកម្ម​លើកដាក់​លើ​យន្តហោះ​ជូនទៅ​ស្ត្រី​ពិការ​ជនជាតិ​ស៊ូដង់​លោកស្រី Rahma Elsi ddig Gasm​វិញ​បន្ទាប់ពី​មានប្រតិកម្ម​ពី​គ្រប់ទិសទី​ទាក់ទង​ការ​យកលុយ​យ៉ាងច្រើន ពី​ជនពិការ​ម្នាក់នេះ ។ ទន្ទឹម​នោះ​ក្រុមហ៊ុន​ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ ចំពោះ​កំហុសឆ្គង​ព្រោះ​ការភ័ន្តច្រឡំ​នេះ​។ 

​    ​គួ​រម្លឹកថា កាលពី​ថ្ងៃទី​១៩ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន​អាកាសចរណ៍ Bassaka បាន​ទារលុយ​សម្រាប់​សេវាកម្ម​លើក ដាក់​ជនពិការ រហូតដល់​ទៅ ២៤០​ដុល្លារ បន្ថែម​ពីលើ​តម្លៃ​សំបុត្រ ៤៥​ដុល្លារ ពី​លោកស្រី Rahma Elsiddig Gasm ជនពិការ​ជើង​ទាំងសងខាង​មកពី​ស៊ូដង់ សម្រាប់​ការហោះហើរ​ពី​ព្រលានយន្តហោះ​ខេត្តសៀមរាប មកកាន់ រាជធានី​ភ្នំពេញ​។ 

​    ​ប៉ុន្តែ​មជ្ឈដ្ឋាន​ទូទៅ​បាន​បញ្ចេញ​ប្រតិកម្ម​មិនល្អ​ចំពោះ​ការយក​កម្រៃ​បន្ថែម សម្រាប់​សេវាកម្ម​លើកដាក់​ជនពិការ​នេះ គ្រា​ដែល លោក ឯម ច័ន្ទ​មករា អគ្គលេខា នៃ​អគ្គ​ធិ​ការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក៏បាន​ធ្វើលិខិត​ជា​បន្ត បន្ទាប់​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍ Bassaka និង​ក្រុមហ៊ុន Cambodia Airport Management Service Ltd. (CAMS) ដើម្បី​ឆ្លើយតប និង បញ្ជាក់​ទៅលើ​បញ្ហា​នេះ​៕ 