អម្រឹត ប្រារព្ធទិវាគ្រូបង្រៀន ក្រោមប្រធានបទ យើងមានថ្ងៃនេះ គឺដោយសារការ រួមចំណែកពី លោកគ្រូអ្នកគ្រូ

ភ្នំពេញ៖ អម្រឹតគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឈានមុខនៅកម្ពុជា បានរៀបចំប្រារព្ធពិធី អបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ “យើងមានថ្ងៃនេះ គឺដោយសារការ រួមចំណែកពី លោកគ្រូ អ្នកគ្រូ” នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃច័ន្ទ ទី៥ ខែតុលា ឆ្នាំ២០១៥ ។

អម្រឹតបានឲ្យដឹងថា ការប្រារព្ធទិវាគ្រូបង្រៀននេះគឺដើម្បីជាការតបស្នង ដឹងគុណចំពោះលោកគ្រូអ្នកគ្រូ ដែលបាន ចូលរួមចំណែកជួយបណ្តុះបណ្តាល សិស្សានុសិស្សឲ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំង ចលករ មួយ ក្នុងការអភិវឌ្ឍន៍សង្គមជាតិដែលយើងទាំងអស់គ្នាមិនអាចខ្វះបាន។ ក្នុងពិធីអបអរ ដែលបានរៀបចំ ឡើងនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជានេះ ហើយដោយមានការចូលរួមពីបុគ្គលិក និងថ្នាក់គ្រប់គ្រងនៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹតអាជ្ញាធរមូលដ្ឋានលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នានានៅតាមទីតាំងប្រារព្ធនីមួយៗ។

លោក ផា ស៊ីថាន អនុប្រធានសាខាអម្រឹតចោមចៅ បានថ្លែងថា “យើងដឹងស្រាប់ហើយថាថ្ងៃនេះ គឺជាទិវា គ្រូបង្រៀន ដូច្នេះយើងចង់ឆ្លៀតយកឱកាសនេះ ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបង្រៀន និងផ្ទេរចំណេះដឹងដ៏មានតម្លៃមកដល់ ពួកយើងរហូតអាចធ្វើឲ្យយើងមាន ចំណេះដឹង ប្រកបកិច្ចការងារ មកដល់សព្វថ្ងៃ។”

លោក ផុន ឃីមនាយកសាលាបឋមសិក្សា អង្គស្តុកបានថ្លែងថា “ការរៀបចំទិវាគ្រូបង្រៀននេះ គឺជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់មួយរបស់អម្រឹត ទៅលើវិស័យអប់រំនៅកម្ពុជានិងជាការរួមចំណែកលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូឲ្យបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់ចំណេះដឹងប្រកប ដោយគុណភាពនិងប្រសិទ្ធភាព ថែម ទៀត។”

នេះជាលើកទីមួយហើយ ដែលអម្រឹតប្រារព្ធទិវានេះឡើង ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំនៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាននិងជា ពិសេស នោះគឺលោកគ្រូ អ្នកគ្រូ ដែលលោកធ្លាប់មានគុណបំណាច់ ដោយលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការ ជួយបណ្តុះបណ្តាលសិស្សានុសិស្សអោយមានចំណេះដឹង ដើម្បីបម្រើការងារនៅក្នុងសង្គមជាតិ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតបានចាប់ផ្ដើមដំណើរការកាលពី១៩៩១ហើយចាប់តាំងពីពេលនោះមក អម្រឹតបាន ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មប្រាក់កម្ចី និងសេវាប្រាក់ បញ្ញើជាច្រើនប្រភេទ ក្នុងនោះរួមមានសេវាឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានកសិកម្ម ឥណទាន សហគ្រាសខ្នាតតូច និងមធ្យម គណនីសន្សំ និងការដាក់ប្រាក់បញ្ញើតាមកាលកំណត់ ហើយអម្រឹតក៏មានសេវា ផ្ទេរប្រាក់ក្នុងស្រុកផងដែរ៕

អម្រឹត ប្រារព្ធទិវាគ្រូបង្រៀន ក្រោមប្រធានបទ យើងមានថ្ងៃនេះ គឺដោយសារការ រួមចំណែកពី លោកគ្រូអ្នកគ្រូ

អម្រឹត ប្រារព្ធទិវាគ្រូបង្រៀន ក្រោមប្រធានបទ យើងមានថ្ងៃនេះ គឺដោយសារការ រួមចំណែកពី លោកគ្រូអ្នកគ្រូ

អម្រឹត ប្រារព្ធទិវាគ្រូបង្រៀន ក្រោមប្រធានបទ យើងមានថ្ងៃនេះ គឺដោយសារការ រួមចំណែកពី លោកគ្រូអ្នកគ្រូ