គយសាខាឃាត់ រថយន្តក្រុង ដឹកអ្នកដំណើរក្រុមហ៊ុន”រស្មីភ្នំពេញ” ពីប៉ោយប៉ែត ទៅភ្នំពេញ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នេះមន្ត្រីសាខាគយ ខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ក្រុងដឹកអ្នកដំណើរ ដែលជារថយន្តក្រុមហ៊ុន”រស្មីភ្នំពេញ” ដឹកអ្នកដំណើរពាក់ស្លាកលេខ ភ្នំពេញ៣C១៣៩៨ ដែលដឹកអ្នក ដំណើរ ពីប៉ោយប៉ែតឆ្ពោះទៅភ្នំពេញ ហើយបានបង្កប់ នៅនូវទំនិញជាផ្លែឈើមួយចំនួនដែលមើលឃើញ តែមិនដឹងនៅក្នុង នោះមានអ្វីទៀតទេ។

ការឃាត់រថយន្តនេះបានធ្វើឡើងនៅមុខ សាខាគយខេត្តបន្ទាយមានជ័យ តែម្ដង ដែលគេឃើញមានកម្លាំងគយ២ទៅ៣នាក់ និងរថយន្ត២គ្រឿងបិទពីមុខរថយន្តក្រុងដឹកអ្នកដំណើរ និងបង្កបផ្លែឈើ ហើយក្នុងរថយន្តយើងពុំដឹងថាមានអ្វីទៀតនោះទេ ។

បើតាមប្រភពបានឲ្យដឹងថា ដោយសារយើងមើលពីខាងក្រៅ ឃើញមានតែផ្លែឈើតែប៉ុណ្ណោះ ដែលករណីនេះត្រូវ បានមន្ត្រីគយ ឲ្យរថយន្តនេះទៅជាធម្មតា ដោយសារករណីនេះ ក្នុងរថយន្តនោះមានតែផ្លែឈើប៉ុណ្ណោះ។

មុននិងពេលដែលអនុញ្ញាតឲ្យរថយន្តនេះទៅមុខទៀត ព្រោះឃើញថាមន្ត្រីគយបានទាក់ទងតាមរយៈទូរស័ព្ទ តែមិនដឹងថាទាក់ទងទៅខាងក្រុមហ៊ុន ឬទាក់ទងទៅខាងណានោះទេ។ ក្នុងនោះដែរមានមជ្ឈដ្ឋានជុំវិញនៅទីនោះបានដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាហើយ មើលទៅបានជាឲ្យរថយន្តទៅតាមសម្រួល យ៉ាងនេះ។

សូមបញ្ជាក់ថា ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានចុះទៅយករូប ស្រាប់តែឃើញមានមន្ត្រីគយនៅទៅនោះ ដើចេញដោយមិនងាកក្រោយឡើយ ៕