សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត អញ្ជើញ​ដាក់​បិណ្ឌ នៅ​វត្ត​ចំពុះ​ក្អែក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កូនៗ ចៅៗ និង សាច់ញាតិ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទជាច្រើនរូបទៀតនៅ ព្រឹកថ្ងៃ៩ រោច ខែភទ្របទ ឆ្នាំមមែ ព.ស ២៥៥៩ ត្រូវនិងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ បានអញ្ជើញដាក់បិណ្ឌក្នុងវេណទី៩ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រៅពីការប្រគេនទេយ្យទាន ភេសជ្ជៈ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តហើយនោះ សម្តេចតេ ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កូនៗ និងចៅៗ ព្រមទាំងមន្រ្តីរាជការទាំងអស់ ក៏បានអញ្ជើញរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើមរណកាលផងដែរ។

កាលពីថ្ងៃ៤ រោច ដែលត្រូវនិងបិណ្ឌទី៤ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ សាច់ ញាតិ និងមន្រ្តីរាជការ ក៏បានអញ្ជើញ ទៅកាន់បិណ្ឌវេណទី៤ នៅវត្តលង្កាផងដែរ។

បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជាតាមទំនៀមទម្លាប់ប្រពៃណីព្រះ ពុទ្ធសាសនា។ បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរ តែងប្រារព្ធ ចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ (ចន្លោះខែកញ្ញា )។ ប្រជាពុទ្ធសាសនិកខ្មែរ ធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើម ទៅប្រគេនព្រះសង្ឃនៅក្នុងវត្តតាមប្រពៃណីទំនៀមទម្លាប់តាងពីបុរាណមក៕