Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

Brendan Rodgers អតីត​​អ្នកចាត់ការ​ក្រុម​ Liverpool ​បាន​នាំ​មិត្ត​ស្រី និង​កូន​ស្រី​របស់​ខ្លួន ធ្វើ​ដំណើរ​ទៅ​​ទីក្រុង​ Malaga ប្រទេស​​អេស្ប៉ាញ បន្ទាប់​ពី​ត្រូវ​បាន​ក្លិប​ហង្ស​ក្រហម បណ្ដេញ​ចេញ​ពី​តំណែង​មិន​ដល់​រយៈពេល​២៤​ម៉ោង។

 

Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

 

​Rodgers បាន​ឡើង​យន្តហោះ​ឯក​ជន​មួយ​នៅ​ព្រលាន​យន្តហោះ Liverpool Airport ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ  ដោយ​ធ្វើ​ដំណើរ​ទៅ Malaga ​ជាមួយ​មិត្ត​ស្រី Charlotte ​និង​កូន​ស្រី​​តូច​ ​តែ​ពុំ​មាន​សេចក្ដីរាយការណ៍​ណា​បញ្ជាក់​ថា បុរស​សញ្ជាតិ​អៀរឡង់​ខាង​ជើង​រូប​នេះ ទៅ​ដើម្បី​អ្វី​នោះ​ទេ។

 

​បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​ទឹកដី​អង់គ្លេស លោក​ Rodgers បាន​ផ្ញើ​ទុក​លិខិត​លា​​ក្លិប​ Liverpool​ ១​ច្បាប់​ដល់​​​អ្នកចាត់ការ​សមាគម​​បាល់ទាត់​លីក​អង់គ្លេស ដែល​លោក​បាន​រៀប​រាប់​​ថា ពិត​ជា​​​សោកស្ដាយ ដែល​ត្រូវ​ចាក​ចេញ​ពី​ Liverpool Football Club។ លោក​ខិត​ខំ​ធ្វើ​អស់​លទ្ធភាព​ហើយ ដើម្បី​ចង់​ជួយ​ឲ្យ​ក្លិប​​ជោគជ័យ ​ហើយ​លោក​​សូម​អរគុណ​ដល់​កីឡាករ​ទាំង​អស់ ដែល​ខិត​ខំ​លេង​អស់​លទ្ធភាព។ លោក​​រំពឹង​ថា នឹង​ឃើញ​ Liverpool រីក​ចម្រើន​ជាង​មុន​ និង​សូម​ជូន​ពរ​ឲ្យ​អ្នក​ជំនួស​តំណែង​លោក​ អាច​ធ្វើ​បាន​ល្អ​បំផុត​​រហូត​ចប់​រដូវ​កាល។

 

Rodgers ​វ័យ​៤២​ឆ្នាំ ត្រូវ​បាន​​ម្ចាស់​ក្លិប​ Liverpool លោក​​ Mike Gordon ​ប្រធាន​ក្រុម​ហ៊ុន​ Fenway Sports Group បណ្ដេញ​ចេញ​ពី​តំណែង​អ្នកចាត់ការ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ ​ដោយ​ប្រាប់​តាម​​​​ទូរសព្ទ​  រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​​​ពី​ហង្ស​ក្រហម ធ្វើ​បាន​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​ Everton នៅ​ Goodison Park៕

 

Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

 

Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

 

Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

 

Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

 

Rodgers ​នាំ​មិត្ត​ស្រី​ និង​កូន​ទៅ​អេស្ប៉ាញ បន្ទាប់​ពី​ Liverpool ​បណ្ដេញ​ចេញ​

 

 

-ចុចអាន៖ បេក្ខភាព​៦​​នាក់ អាច​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​ក្រុម​ Liverpool

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail