Mourinho ត្រូវបាន FA ពិន័យពីបទចោទ អាជ្ញាកណ្តាលកាត់ក្តីមិនត្រូឹមត្រូវ

ក្រុងឡុងដ៍៖ អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea លោក Jose Mourinho កំពុងតែត្រូវបានសហព័ន្ធបាល់ទាត់អង់ គ្លេសត្រៀមដាក់ពិន័យពីបទ ចោទលោកអាជ្ញាកណ្តាលកាត់ សេចក្តីលំអៀងមិន ផ្តល់បាល់ប៉េណាល់ទីពេលក្រុមលោក បានប្រកួតចាញ់ក្រុមភ្ញៀវ Southampton ៣-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅ Premier League ។

គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ វ័យ៥២ឆ្នាំខាងលើបានចោទប្រកាន់លោកអាជ្ញាកណ្តាល Robert Madley ថាកាត់ក្តីគួរ ឲ្យ “ខ្លាច និងយុត្តិធម៌នោះទេ” ។

តែយ៉ាងណាក៏ដោយ ទោសទណ្ឌរបស់អតីតគ្រូបង្វឹកក្លឹប Real Madrid, Jose Mourinho នឹងត្រូវសម្រេចចុងក្រោយ រហូតដល់ល្ងាចថ្ងៃទី០៨ ខែតុលាខានស្អែកនេះ ដែលការបរាជ័យក្រោមថ្វីជើងរបស់ក្រុម Southampton ៣-១ ទៀតនោះគឺជាការចាញ់លើកទី៤របស់ Chelsea នៅដើមរដូវកាលឆ្នាំ២០១៥-២០១៦ ក្នុងចំណោម៨ប្រកួតរបស់ក្រុមការ ពារតំណែងជើងឯក Premier League មួយនេះដោយទើបរកបាន១០ពិន្ទុ ឈរនៅលេខរៀងទី១៦បណ្តោះអាសន្ននៅ ឡើយ ៕

Mourinho ត្រូវបាន FA ពិន័យពីបទចោទ អាជ្ញាកណ្តាលកាត់ក្តីមិនត្រូឹមត្រូវ

Mourinho ត្រូវបាន FA ពិន័យពីបទចោទ អាជ្ញាកណ្តាលកាត់ក្តីមិនត្រូឹមត្រូវ

  • Mourinho ត្រូវបាន FA ពិន័យពីបទចោទ អាជ្ញាកណ្តាលកាត់ក្តីមិនត្រូឹមត្រូវ已关闭评论
  • 209 views
  • Hide Sidebar
    A+
Publish on:2015/10/06  Category:កីឡា