ភ្ញាក់ផ្អើល​៖ រកឃើញ​សត្វ​ចម្លែក ក្បាលក្រពើ ខ្លួន​ក្របី នៅ​ប្រទេស​ថៃ (​មាន​វីដេអូ​)

Sanofi

ថ្មីៗ​នេះ ប្រទេស​ថៃ​បានប្រកាសថា​មាន​សត្វ​ចម្លែក​កើត​នៅ​ទឹកដី​របស់ខ្លួន ដោយ​រូបរាង​វា​ហាក់ដូចជា​សត្វ​កូនកាត់​រវាង​ក្រពើ និង ក្របី​។ យោងតាម​ប្រភពព័ត៌មាន​របស់​វេ​ប​សាយ Rath របស់​ប្រទេស​ថៃ​បានឱ្យដឹងថា សត្វ​ចម្លែក​មួយ​នេះ​បានកើត​ចេញពី​ក្របី​ដែល​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាច់ស្រយាល​ចិញ្ចឹម ដែល​មេក្របី​នេះ​ធ្លាប់បាន​កើតកូន​ម្តង​រួចហើយ ហើយ​កូន​នោះ​គឺមាន​រូបរាង​ធម្មតា និង សុខភាព​រឹងមាំ តែ​ដោយឡែក​សម្រាប់​កូន​ទី​ពីរ​វិញ​បែរ​ជាមាន​រូបរាង​ចម្លែក​ធ្វើឱ្យ​ប្រជាជនមាន​ការភ្ញាក់ផ្អើល និង ភ័យខ្លាច​យ៉ាងខ្លាំង​។​



​ជាក់ស្តែង​វា​មាន​រូបរាង​មិន​ដូច​កូន​ក្របី​ធម្មតា​សោះឡើយ ព្រោះ​ស្បែ​កវា​គឺជា​ស្បែក​ក្រពើ ហើយ​ក្បាល​វា​ក៏មាន​រូបរាង​ស្រដៀង​នឹង​សត្វ​ក្រពើ​ទៀត តែ​ដងខ្លួន​បែរជា​សត្វ​ក្របី​ទៅវិញ​។ គួរបញ្ជាក់​ផងដែរ​ថា សត្វ​ចម្លែក​មួយ​ក្បាល​នេះ គ្រាន់តែ​កើតមក​មិនទាន់​បានយូរ​ប៉ុន្មាន​ផង​ក៏​ស្លាប់​តែម្តង ដូចនេះ​ប្រជាជន​នៅក្នុង​ស្រុក​ក៏​យក​វា​មក​គោរពបូជា អុជ​ធូប អុជ​ទៀន សុំ​សេចក្តីសុខ​សុភមង្គល​។​



​សម្រាប់​មូលហេតុ​ដែល​កូន​ក្របី​កើត​មកជា​រូបរាង​សត្វ​ចម្លែក​បែបនេះ នៅ​មិនទាន់មាន​ការបកស្រាយ តែ​អ្វីដែល​ប្រជាជន​សង្ឃឹម​គឺ សុំឱ្យ​ភាព​ចម្លែក​នេះ​នាំ​សេចក្តីសុខ​សប្បាយ​ដល់​ពួកគេ​៕ ខេ​រី​

Related