Xiaomi លក់ស្មាត​ហ្វូន Redmi Note 2 បាន ១០លាន​គ្រឿង នៅខែដំបូង

ចិន៖ លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន ស្មាតហ្វូនចិន Xiaomi បានថ្លែងឲ្យដឹងថា ខ្លួនលក់ស្មាតហ្វូនម៉ូដែល Redmi Note 2 បាន ២,១លានគ្រឿង នៅក្នុងខែដំបូង ដែលនេះជាកំណត់ត្រាថ្មីមួយ សម្រាប់ក្រុមហ៊ុន Xiaomi។

លោក Jun ក៏បានបញ្ជាក់បន្ថែមផងដែរថា ស្មាតហ្វូន Redmi Note 2 លក់បាន ៨០០.០០០គ្រឿង នៅថ្ងៃដំបូង ហើយលោករំពឹងថា នៅចុងឆ្នាំនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi នឹងលក់បាន ១០លានគ្រឿង។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Redmi Note 2 មានអេក្រង់ទំហំ ៥,៥អ៊ីង និងមាន RAM ទំហំ 2GB ជាពិសេស គឺមានកាមេរ៉ាក្រោយ ១៣មេហ្គាភិចសែល និងកាមេរ៉ាមុខ ៥មេហ្គាភិចសែល៕

Xiaomi លក់ស្មាត​ហ្វូន Redmi Note 2 បាន ១០លាន​គ្រឿង នៅខែដំបូង

  • Xiaomi លក់ស្មាត​ហ្វូន Redmi Note 2 បាន ១០លាន​គ្រឿង នៅខែដំបូង已关闭评论
  • 204 views
  • Hide Sidebar
    A+
Publish on:2015/10/06  Category:កីឡា