កុំភ្លេចតាមដាន! បាល់ទាត់កម្ពុជា ប៉ះ​ម្ចាស់​ផ្ទះសិង្ហ​បុរី ថ្ងៃ​ទី១៣ តុលា

ភ្នំពេញ៖ ទៅតាមកាលកំណត់របស់ FIFA ក្រុមបាល់ទាត់ ឈុតធំជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅជួបក្រុម ជម្រើសជាតិសិង្ហបុរី នៅដើមសប្តាហ៍ក្រោយនេះ ពោលគឺនៅ យប់ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ក្នុងជើងទី២ នៃវគ្គជម្រុះ World Cup 2018 ប្រចាំតំបន់អាស៊ី (AFC) ។

កម្ពុជា បានរងបរាជ័យធ្ងន់ក ក្រោមថ្វីជើងរបស់សិង្ហបុរីនៅកីឡដ្ឋានអូឡាំពិកកាលពីជើងទី១ នៃថ្ងៃបើកឆាកប្រកួតជម្រុះ ក្នុងពូល E និងធ្លាក់មកឈរនៅបាតតារាងបណ្តោះអាសន្ន ក្រោយ៣ប្រកួតមកទៀតចាញ់រហូតគ្រប់ក្រុមទាំងអស់នៅ ក្នុងពូលជាមួយគ្នាមានដូចជា ជប៉ុន ស៊ីរី និងអាហ្វហ្គានីស្ថាន និងមិនទាន់ទាត់ចូលទីក្រុមណាបាន១គ្រាប់នៅឡើយទេ ។

ក្នុងជើងទី១ លេង៣ប្រកួតក្នុងទឺកដី ក្រុមជម្រើសជាតិកម្ពុជា លេងចាញ់ទាំងអស់ដោយបានចាញ់ សិង្ហបុរី ៤-០ ចាញ់ អាហ្វហ្គានីស្ថាន ១-០ ចាញ់ស៊ីរី ៦-០ និង១ប្រកួតក្រៅដីនៅប្រទេសជប៉ុនចាញ់ ៣-០ ទៀត ដែលធ្វើឲ្យកម្ពុជាដឹងខ្លួន មុនគេថា ជាក្រុមទី១ដែលបានជ្រុះចេញ ពីវគ្គជម្រុះក្នុងជុំទី២នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ទោះនៅសល់៤ប្រកួតទៀតបង្រ្គប់កិច្ចក៏ដោយ ។

កម្ពុជា រឹតតែតានតឹងខ្លាំងឡើងថែមទៀត ដ្បិតក្នុងទឹកដីបានចាញ់សិង្ហបុរីរហូតដល់ទៅ ៤-០ ហើយសិង្ហបុរីអាចទប់ បានស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះសាម៉ូរ៉ៃជប៉ុន ដែលជាក្រុមមួយកំពុងឡើងជើងខ្លាំង (សិង្ហបុរី) គ្រាដែលទើបតែបញ្ចប់ ធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០១៥ រួចរាល់នោះ ។ កម្ពុជា លេងល្អមែនទែនកាលពីវគ្គជម្រុះជុំទី១ ដោយបាន បំបាក់ក្រុមជម្រើសជាតិម៉ាកាវ ៣-០ នៅស្តាតចាស់ និងស្មើ ១-១ នៅទឹកដីម៉ាកាវវិញ ឡើងមកជុំទី២ដោយស្វ័យ ប្រវត្តិរហូតដល់ពេលនេះ ៕

កុំភ្លេចតាមដាន! បាល់ទាត់កម្ពុជា ប៉ះ​ម្ចាស់​ផ្ទះសិង្ហ​បុរី ថ្ងៃ​ទី១៣ តុលា

ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា

កុំភ្លេចតាមដាន! បាល់ទាត់កម្ពុជា ប៉ះ​ម្ចាស់​ផ្ទះសិង្ហ​បុរី ថ្ងៃ​ទី១៣ តុលា

ក្រុមជម្រើសជាតិ Singapore