នគរបាល​ដុតបំផ្លាញ​ឱសថ​ក្លែងក្លាយ​ទម្ងន់​ជិត​២​តោន​នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​

ឱសថ​ក្លែងក្លាយ​ជិត​២​តោន​ដែល​រឹបអូស​បាន​កាលពី​ឆ្នាំ​២០១១ ​នៅក្នុង​ករណី​មួយ​ដែល​មិនទាន់​ដោះស្រាយ​នៅឡើយ​នោះ ត្រូវបាន​នគរបាល​ក្រសួងមហាផ្ទៃ​ធ្វើ​ការដុត​បំផ្លាញចោល​នៅក្នុង​ពិធី​ផ្លូវការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។​