GDG DevFest Cambodia​ 2015 យុវជន​វ័យ​ក្មេង​បង្កើត App ប្រជែង​សមត្ថភាព​គ្នា


GDG DevFest Cambodia​ 2015 យុវជន​វ័យ​ក្មេង​បង្កើត App ប្រជែង​សមត្ថភាព​គ្នា

ព្រឹត្តិការណ៍​ជួបជុំ​ផ្ដោត​លើ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​របស់ Google GDG DevFest Cambodia 2015 បាន​ប្រព្រឹត្ត​​ទៅ​កាល​ទៅ​ថ្ងៃ​ទី​ ៣​ ដល់​ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-កូរ៉េ (CKCC)។

 

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​កម្មវិធី​សំខាន់​មួយ​​មានឈ្មោះ​ថា Hack+Marathon ឬ​ដែល​ហៅ​កាត់​ថា Hack​athon​ (ហែកថុន) ​តម្រូវ​ឲ្យ​​អ្នក​ចូលរួម​ប្រជែង​សមត្ថភាព​គ្នា​លើ​ការ​បង្កើត App លើ​ទូរសព្ទ​ដៃ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។  ការ​ប្រកួតប្រជែង ក្រុម​​ដែល​ឈ្នះ​លេខ​១ ទទួល​បាន​ទឹកប្រាក់ ៣០០ ដុល្លារ ក្រុម​អ្នក​ឈ្នះ​លេខ ២ ទទួល​បាន​ទឹកប្រាក់ ២០០ ដុល្លារ និង ក្រុម​ឈ្នះ​លេខ ៣ ទទួល​បាន​ទឹកប្រាក់​ ១០០ ដុល្លារ។

 

GDG DevFest Cambodia​ 2015 យុវជន​វ័យ​ក្មេង​បង្កើត App ប្រជែង​សមត្ថភាព​គ្នា

 

ឆ្លង​កាត់​កា​រ​ប្រកួត​ប្រជែង ក្រុម​ដែល​ទទួល​បាន​ជយ​លាភី​លេខ​មួយ​​បាន​ទៅ​លើ​​ក្រុម​ The Khmer Need ដែល​បាន​បង្កើត​App ឈ្មោះ​ថា​ Khmer Need ឯ​ក្រុម​ដែល​ទទួល​បាន​ជលលាភី​លេខ​ពីរ​មាន​ឈ្មោះ​ថា​ក្រុម​ G Friend បាន​បង្កើត​App ឈ្មោះ​ថា​ ភូមិ​រំដួល (Phum rum doul ) និង​ក្រុម​ដែល​ទទួល​បាន​ជយលាភី​លេខ​បី​មាន​ឈ្មោះ​ថា​ក្រុម​ Dragon Moon បាន​បង្កើត​App ឈ្មោះ​ថា​ញ៉ាំ​អី (Nham Eii)។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី App ដែល​បាន​ឈ្នះ Sabay នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ។

 

GDG DevFest Cambodia​ 2015 យុវជន​វ័យ​ក្មេង​បង្កើត App ប្រជែង​សមត្ថភាព​គ្នា

 

រង្វាន់​ត្រូវ​បាន​ប្រគល់​ជូន​ដោយ​លោក​គ្រុយ​វណ្ណា​ ស្ថាបនិក​ក្តារ​ចុច​ឆ្លាតវៃ និង​សមាជិក​ក្រុម​ក្តារ​ចុច​ឆ្លាតវៃ។ GDG DevFest Cambodia 2015 មាន​ក្រុម​ចូលរួម​រហូត​ដល់ទៅ ១៥ ក្រុម ដែល​ក្នុង​មួយ​ក្រុម​​មាន​សមាជិក​ ចាប់​ពី​បី ទៅ​ប្រាំ​នាក់។

 

ព្រឹត្តិការណ៍ GDG DevFest Cambodia 2015 ត្រូវ​បាន​ផ្ដោត​ចម្បង​លើ​បច្ចេកវិទ្យា​នានា​របស់ Google មាន​ដូចជា Android, App Engine, Google Maps, Drive ជា​ដើម។ DevFest ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​ជាង ១០០ នៅ​ទូទាំង​ពិភពលោក ដោយ​មាន​កិច្ចសហការ​និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Google ។

 

អត្ថបទ៖ រក្សា