ម្សៅម្ទេសអាច​ជួយឃាត់ឈាម​ក្នុង​រយៈពេលតែ ១៥វិនាទី

អ្នកណាៗក៏ធ្លាប់ឆ្លងកាត់ការហូរឈាម​ដោយសារតែ​ការត្រូវរបួសដោយចៃដន្យដែរ ដូច្នេះអ្នកត្រូវដឹង​ពីវិធីឃាត់ឈាម​ដោយខ្លួនឯង។ រឿង​ដំបូង​អ្នក​ត្រូវធ្វើនៅពេល​ដែល​ជួបបញ្ហា​មួយ​នេះ​ គឺធ្វើឲ្យមុខរបួសកកឈាមឲ្យបាន​ឆាប់រហ័សទើបឈាម​ឈប់ហូរ។
 
ម្សៅម្ទេសអាច​ជួយឃាត់ឈាម​ក្នុង​រយៈពេលតែ ១៥វិនាទី
ម្សៅម្ទេសប្លោកជាថ្នាំដែលអាច​ជួយបញ្ឈប់ការហូរឈាម​តាមច្រមុះ,​ កាត់បន្ថយមិនឲ្យមាន​អាការៈធ្ងន់ធ្ងរ ហើយ​សូម្បីតែការត្រូវរបួស​ក៏អាចបញ្ឈប់ការហូរឈាម​ត្រឹម​តែ​រយៈ​ពេល​តែប៉ុន្មាន​វិនាទី​ដែរ។
ការណែនាំ៖
វិធីសាមញ្ញ គឺយកម្ទេសប្លោក​ទុំ​ដែលហាលក្រៀម​មកកិន​ឲ្យក្លាយទៅជាម្សៅ យកទៅបិត​នៅលើ​តំបន់​ដែល​រងផលប៉ះពាល់​ដោយកន្សែងស្អាត។ បន្ទាប់ពីពីរ​បីវិនាទី​វានឹងស្ងួត ហើយ​ការហូរឈាម​នឹងត្រូវបញ្ឈប់។
ម្សៅនេះក៏ត្រូវបានគេប្រើសម្រាប់ករណី​ហូរឈាម​ខាងក្នុងផងដែរ ដោយអ្នកគ្រាន់តែយកល្បាយនៃម្សៅនេះ​មួយស្លាបព្រាកាហ្វេដាក់ចូលទោក្នុង​ទឹកមួយពែង​ ហើយផឹក​វា​ជាការស្រេច។
ចំណាំ៖ ម្សៅម្ទេសនេះអាចជួយឃាត់ឈាម​មិនឲ្យ​ហូរ​ចំពោះតែមុខ​របួស​ល្មមៗតែប៉ុណ្ណោះ ហើយប្រសិន​បើអ្នក​មាន​របួស​ធំគួរតែ​ប្រញាប់ទៅមន្ទើរពេទ្យ​ភ្លាម៕
ដោយ៖ មង្គលការ
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ម្សៅម្ទេសអាច​ជួយឃាត់ឈាម​ក្នុង​រយៈពេលតែ ១៥វិនាទី