ប្រធាន​ក្រុម​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំងពីរ​នឹង​ជួប​គ្នា​ម្ដង​ទៀត​ជជែក​ពី​បញ្ហា​សេសសល់

ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន​នៃ​រដ្ឋសភា លោក ស ខេង និង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច លោក សម រង្ស៊ី នឹង​ជួប​គ្នា​ម្ដង​ទៀត​ដើម្បី​ជជែក​ពី​បញ្ហា​សេសសល់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​៦ តុលា បញ្ជាក់​ថា ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ តុលា នា​វិមាន​រដ្ឋសភា វេលា​ម៉ោង​៥​រសៀល។

ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ រួម​នឹង​ក្រុមការងារ​ចម្រុះ​នៃ​បក្ស​ទាំងពីរ ធ្លាប់​បាន​ជជែក​គ្នា​២​លើក​មកហើយ ជុំវិញ​វិសោធនកម្ម ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា។ ប៉ុន្តែ​ការ​ពិភាក្សា​គ្នា​នោះ នៅ​មិន​ទាន់​បាន​ឯកភាព​គ្នា​ទាំង​ស្រុង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។