​អាជ្ញាធរខេត្ត លើក​គម្រោង​អនុវត្ត​បន្ទាន់​៣ នៅ​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ: លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត ចុះជួយ​ក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​មួយ ក្នុង​ការិយាល័យ​របស់​លោក នា​សាលាខេត្ត កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ដែល​កិច្ចប្រជុំ​នេះ បាន​ផ្តោតលើ​គម្រោង​អនុវត្ត​បន្ទាន់​ចំនួន​៣ នៅ​សង្កាត់​ទាំងឡាយ ក្នុង​ក្រុង​សិរីសោភ័ណ​។​
 
​លោក​លី សារី និយាយថា ចំពោះមុខ និង​អនាគត​ដ៏​ខ្លី​នេះ ខេត្ត ក្រុង និង​សង្កាត់ ត្រូវអនុវត្ត​នូវ​ផែនការ​ថ្មី​បន្ថែម របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ​។ សម្រាប់​ក្រុង​សិរីសោភ័ណ ត្រូវអនុវត្ត​បន្ទាន់​នូវ​គម្រោង ចំនួន​៣​គឺ​៖ ទី​១-​ត្រូវ​ប្តូរ​(​ជួសជុល ឬ​សង់​ថ្មី​) ផ្ទះ​ពលរដ្ឋ​ក្រីក្រ ប្រក់​ស្លឹក ឬ​ស្បូវ ឬ​តង់ ទៅជា​ផ្ទះ​ប្រក់​ស័ង្កសី​។ ទី​២-​ត្រូវ​ស្តារ​ប្រឡាយ កសាង​ទំនប់​ធា​រាស្ត្រ បញ្ចូល​ទឹក​ស្រែ និង​ជួសជុល​ផ្លូវលំ ផ្លូវ​កៅស៊ូ ឬ​បេតុង​ក្នុង​ក្រុង​។ ទី​៣-​ជួយ ឧបត្ថម្ភ​គាំទ្រ លើកកម្ពស់​ជីវភាព​ពលរដ្ឋ ពិសេស​ពលរដ្ឋ​ក្រីក្រ ដោយ​ចំពោះ មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា​ណា​ទាំងអស់​។​
 
​លោក លី សារី បាន​ណែនាំ​ដល់​លោកស្រី ចាន់ ថេ​ង អភិបាលក្រុង និង​ប្រធាន​ក្រុមប្រឹក្សា លោក​ចៅសង្កាត់​នានា ព្រមទាំង​មន្ត្រី​ក្រុមការងារ​ពាក់ព័ន្ធ ត្រូវអនុវត្ត​ផែនការ​នេះ អោយបាន​សម្រេច​៕V/S

​អាជ្ញាធរខេត្ត លើក​គម្រោង​អនុវត្ត​បន្ទាន់​៣ នៅ​ក្រុង​សិរីសោភ័ណ​

​អាជ្ញាធរខេត្ត លើក​គម្រោង​អនុវត្ត​បន្ទាន់​៣ នៅ​ក្រុង​សិរីសោភ័ណ​

​អាជ្ញាធរខេត្ត លើក​គម្រោង​អនុវត្ត​បន្ទាន់​៣ នៅ​ក្រុង​សិរីសោភ័ណ​