​ពស់​ចឹក​ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​អូរ​បី​ជាន់​

បន្ទាយមានជ័យ: ពស់​បាន​ចឹក​ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​អូរ​បី​ជាន់ កាលពី​ម៉ោងជាង ៧ យប់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​។​
 
​មន្ត្រី​យោធា​វរ​:៥១៥ នៃ​កងពលតូច​លេខ​៥១ បានអោយ​គេហទំព័រ​ស៊ី​អ៊ី​អិន​ដឹងថា​: ពលរដ្ឋ​ម្នាក់​នោះ ឈ្មោះ រ៉េត ម៉ុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូ​បី​ជាន់​។ គេ​មិន​ស្គាល់​ប្រភេទ​ពស់ ដែល​ចឹក​នោះទេ​។ ក្រោយ​កើតហេតុ យុវជន​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ទាហាន និង​អង្គការ​បោសសម្អាត​មីន ហា​ឡូ​ត្រាស់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក  ទើប​ពេទ្យ​ស្គាល់ និង​ដាក់​សេរ៉ូម និង​ថ្នាំ​បន្សាបពិស​។​
    
​ចំណែក​ក្មេងប្រុស​ម្នាក់ ដែល​ពស់​ចឹក កាលពី​ថ្ងៃទី​៣ តុលា មុននេះ នៅ​ភូមិ​រុន​ថ្មី ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ មាន​សភាព​ធ្ងន់ធ្ងរ ដោយសារ​ខូច​តម្រងនោម ហើយ​នោម​មិន​ចេញ​៕V/S

​ពស់​ចឹក​ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​អូរ​បី​ជាន់​

​ពស់​ចឹក​ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​អូរ​បី​ជាន់​

​ពស់​ចឹក​ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​អូរ​បី​ជាន់​

  ពលរដ្ឋ​ម្នាក់ទៀត​ត្រូវ​ពស់​ចឹក​នៅ​ឃុំ​អូរ​បី​ជាន់​,​ឯ​ក្មេងប្រុស​ម្នាក់​ដែល​ពស់​ចឹក​នៅ​ភូមិ​រុន​ថ្មី​​(​រូប​:​សូ​ផុន​)​