Samsung Galaxy Golden ស្មាតហ្វូនដំបូងគេបង្អស់ដែលមានអេក្រង់ពីរ (Video)

Samsung Galaxy Golden ស្មាតហ្វូនដំបូងគេបង្អស់ដែលមានអេក្រង់ពីរ (Video)

Samsung Galaxy Golden គឺជាប្រភេទស្មាតហ្វូនបកបើក ដែលទំនើបអស្ចារ្យជាងគេបំផុតព្រោះមានអេក្រង់ពីរ អេក្រង់ខាងលើជាប្រភេទ Super AMOLED ទំហំ 3.7 អ៊ីង ចំនែកអេក្រង់ខាងក្នុង ក៏ជាប្រភេទ Super AMOLED ដែរ វាមានទំហំ 3.5 អ៊ីង ដែលអេក្រង់ទាំងពីរនេះ អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ។ Galaxy Golden មានកាមេរ៉ាក្រោយទំហំ 8.0 មេកាភិចសែល អមជាមួយនឹង LED Flash មួយគ្រាប់ អាចអោយយើងថតរូប ថតវីដេអូ បានច្បាស់ល្អ ម៉ត់ និងមានទំហំធំ ទោះជានៅទីងងឹតក៏ដោយ ។ វាមានមេម៉ូរីម៉ាស៊ីនទំហំ 16 ជីកាបៃ សំរាប់ផ្ទុកឯកសារបានយ៉ាងច្រើន ប្រើស៊ីភីយូប្រភេទ Dual-core រ៉េមទំហំ 1.5 ជីកាបៃ ប្រព័ន្ធប្រតិបត្តិការ Android OS v4.2 (Jelly Bean) ហើយមានពីរព៌ណគឺ ព៌ណខ្មៅ និងព៌ណមាស ។  
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ ​Samsung Galaxy Golden ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA
-អេក្រង់ : 3.7 inches & 3.5 inches External
-បន្ទះឈីប : Qualcomm MSM8930AB Snapdragon 400
-CPU : Dual-core 1.7 GHz Krait 300
-RAM : 1.5 GB
-Memory ខាងក្នុង : 16 GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 64 GB
-កាមេរ៉ាក្រោយ : 8 MP (3264 x 2448 pixels)
-កាមេរ៉ាមុខ : 1.9 MP
-ថាមពលថ្ម : Li-Ion 1820 mAh
-ប្រព័ន្ធប្រតិបត្តិការ : Android OS, v4.2 (Jelly Bean)
-ពណ៌ : Black and Gold 

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Samsung Galaxy Golden ស្មាតហ្វូនដំបូងគេបង្អស់ដែលមានអេក្រង់ពីរ (Video)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Samsung Galaxy Golden ស្មាតហ្វូនដំបូងគេបង្អស់ដែលមានអេក្រង់ពីរ (Video)

ចុះថ្ងៃទី 06 ខែតុលា ឆ្នាំ 2015 ម៉ោង 11:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

Samsung Galaxy Golden ស្មាតហ្វូនដំបូងគេបង្អស់ដែលមានអេក្រង់ពីរ (Video)