Apple ចេញផ្សាយស្ពតទាំង 6 ចង់លើកមុខមាត់ Apple Watch [VDO]

Apple ចេញផ្សាយស្ពតទាំង 6 ចង់លើកមុខមាត់ Apple Watch [VDO]

អំឡុងពេលដែល iPhone 6 បានធ្វើការបង្ហាញខ្លួន ក្នុងឆ្នាំ 2014 កន្លងទៅ ក្រុមហ៊ុន Apple ក៏បានធ្វើការប្រកាសព្រមគ្នា នូវប្រភេទនាឡិកាឆ្លាតវៃដំបូងបង្អស់របស់ខ្លួនគឺ Apple Watch. លុះមកទល់ពេលចុងក្រោយ ពួកគេក៏បានធ្វើការដាក់បង្ហាញសារជាថ្មី នូវប្រភេទ​ Apple Watch មួយម៉ូឌែលទៀត ដែលប្រើប្រាស់ប្រភេទខ្សែរឹងមាំ ទំនើបផលិតពីប្រទេសបារាំង ហើយដាក់ឈ្មោះឱ្យនាឡិកានោះថា Apple Watch Hermès. យ៉ាងណាមុិញសំរាប់ថ្ងៃនេះ Apple ក៏បានសរុបនូវស្ពតផ្សព្វផ្សាយទាំង 6 ខុសៗពីគ្នា ដើម្បីធ្វើការលើកមុខមាត់ ក៏ដូចជាចង់បង្ហាញឱ្យពិភពលោកបានឃើញថា នាឡិកាឆ្លាតវៃម៉ូឌែលនេះ គឺពិតជាមិនអន់នោះទេ ។