លោកណៅ ធួក និងលោកស្រី អញ្ជើញចូលរួមកាន់បិណ្ឌ ក្នុងបរិវេណ វត្តចារ

 តាកែវ ៖ យោងតាមប្រតិទិន នៃព្រះរាជាណាចក្រកម្ពុជា  គឺជាពេលវេលា ដែលប្រជាពលរដ្ឋខ្មែរ កំពុងប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ទៅតាមទំនៀម ទំលាប់ព្រះពុទ្ធ សាសនា ដែលបានគោរព ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពី ដើមរៀងមក ដោយមានសទ្ធាជ្រះថ្លា នឹងវិស័យព្រះពុទ្ធសាសនា លោកបណ្ឌិតណៅ ធួក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកស្រី ព្រមទាំងកូនស្រី កូនប្រុស កូនប្រសារនិងចៅៗ រួមទាំង ពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានអញ្ជើញចូលរួមកាន់បិណ្ឌ ក្នុងបរិវេណវត្តចារ ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ព្រះតេជគុណ នាង ថេប ព្រះគ្រូចៅអធិការវត្តចារ បានសំដែងនូវសេចក្តីសោមន្សរីករាយ ចំពោះទឹកចិត្ត សប្បុរស របស់ លោកបណ្ឌិតណៅ ធួក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភគាំទ្រអភិវឌ្ឍន៍លើវិស័យពុទ្ធ សាសនា ឲ្យមានការ រីកចម្រើនជាបន្តបន្ទាប់ រួមទាំងសមិទ្ធិផលថ្មីៗនានា បានកំពុងចាប់ផ្តើមកសាង។

នៅក្នុង បរិវេណទីអារាម ចារលោកបណ្ឌិតណៅ ធួក និងលោកស្រី បានបូជាទៀនធូបផ្កាភ្ងីដល់ព្រះរតនះត្រៃយ៍ សមាទាន សីលធ្វើកិច្ច នមស្សការ បង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យ ទ័យវត្ថុ រួមមាន ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី តែ ទឹកដោះគោ ម្សៅសាប៊ូ នំ អំបិល និងបាយសំឡ ផ្លែឈើ ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឈ បង្សុកុល នមស្សការព្រះរតនះត្រ័យ ឧទ្ទិសដល់ដួងវិញ្ញាណក័្ខន្ធ បុព្វការីជន មាន មាតា បិតា ជីដូន ជីតា ញ្ញាតិការ៧ សណ្តាន និងឧទ្ទិសជូនដល់ប្រជាជនស្លូតត្រង់ ដែលបានទទួលទុក្ខទារុណកម្មយ៉ាងព្រៃ ផ្សៃ ស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបដ៍ខ្មៅងងឹង សូមឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់ ឲ្យបានទៅកាន់សុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកបណ្ឌិតណៅ ធួក បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌគឺ ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជាពេលវេលាសម្រាប់ពុទ្ធសាសនិជនខ្មែរ នាំយកនូវទ័យទានផ្សេងៗ មានដូចជាអាហារ ជាដើមទៅផ្គត់ផ្គង់ដល់ព្រះសង្ឈនៅក្នុងវត្ត ដែលកំពុងចាំព្រះវស្សា រយះពេល ១៥ថ្ងៃ។

លោកបណ្ឌិតណៅ ធួក និងលោកស្រី និងក្រុមគ្រួសារ បានចូលរួម ឧបត្ថម្ភ ការសាងសង់របងចំនួន ៤ប្លង់ ស្មើនឹងថវិការចំនួន ១០០០ដុល្លារ។

លោកបណ្ឌិត និងលោកស្រី និងក្រុមគ្រួសារ សូមឧទ្ទិសកុសលផលបុណ្យទៅដល់លោកតាឧបាសិកា  ណៅ ជឹម  សូមឲ្យវិញ្ញាណក័ន្ខរបស់លោក ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

លោកណៅ ធួក និងលោកស្រី អញ្ជើញចូលរួមកាន់បិណ្ឌ ក្នុងបរិវេណ វត្តចារ