អាជ្ញាធរខណ្ឌដូនពេញ បន្តចាត់វិធានការក្តៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ស្លាកយីហោល យចូលផ្លូវ៤៧

ភ្នំពេញ ៖ ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥នេះ ក្រុមការងារសណ្ដាប់ធ្នាប់ខណ្ឌ បានបន្តយុទ្ធនាការ រៀបចំសណ្ដាប់ធ្នាប់ និងបោសសំអាត ព្រមទាំងកាត់ស្លាកយីហោ ដែលលយចូលផ្លូវ ស្ថិតនៅផ្លូវលេខ៤៧ សង្កាត់ស្រះចក ។

លោក គឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ ខណ្ឌដូនពេញ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានស្នើឲ្យអ្នកលក់ដូរ លើចិញ្ចើមផ្លូវ ត្រូវខិតចូលខាងក្នុងវិញកុំធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើកំណាត់ផ្លូវមួយនេះ ។

លោកបានបន្តទៀតថា នាពេលប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់នោះ អ្នករកស៊ី និងបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវក៏មិនបានប្រឆាំងតវ៉ាអ្វីនោះឡើយ ពោលគឺព្រមស្តាប់តាមការណែនាំពីអាជ្ញាធរ ធ្វើឲ្យដងផ្លូវមានសោភ័ណភាពល្អ និងជៀសវាងការកកស្ទះចរាចរណ៍។

សូមបញ្ជាក់ថា អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ត្រូវបានគេមើលឃើញថា បានចាត់វិធានការផ្នែករដ្ឋបាលយ៉ាងតឹងរឹង និងមានប្រសិទ្ធភាពលើការងារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ នៅខណ្ឌដូនពេញ ការរៀបចំប្រព័ន្ធលូតាមដងផ្លូវ ជាពិសេសនោះគឺការលុបបំបាត់ទីតាំងបើកហ្គេម ហើយមន្រ្តីសាលាខណ្ឌបានលួចបង្ហើបថា លោកនឹងចាត់វិធានការល្បែងកន្ទុយលេខទៀតនាពេលខាងមុខ៕