Kim Kardashian បញ្ជាក់ថា ការមានផ្ទៃពោះ គឺជាបទពិសោធន៍ អាក្រក់បំផុត ក្នុងជីវិតរបស់នាង

អាមេរិក៖ តារាសម្តែង និងជាតារាម៉ូដែល Kim Kardashian ថ្មីៗនេះ បាននិយាយថា ការមានផ្ទៃពោះ គឺជាបទ ពិសោធន៍ ដ៏អាក្រក់បំផុត ក្នុងជីវិតរបស់នាង ព្រោះវាធ្វើឱ្យរាងកាយ របស់តារារូបនេះ ផ្លាស់ប្តូរស្ទើរតែទាំងស្រុង ។
 
តារាវ័យ៣៤ឆ្នាំ Kim Kardashian ដែលកំពុងមានផ្ទៃពោះកូនទី២ ជាមួយស្វាមីជាតារាចម្រៀងRap ដ៏ល្បីល្បាញ Kanye West បាននិយាយថា នាងស្អប់ការមានផ្ទៃពោះខ្លាំងណាស់ ដោយសរសេរនៅក្នុងវេបសាយ KimKardashianWest.com របស់នាងថា «សម្រាប់ខ្ញុំមានផ្ទៃពោះ គឺជាបទពិសោធន៍អាក្រក់បំផុតក្នុងជីវិត ខ្ញុំមិនដែលសប្បាយចិត្តក្នុងអំឡុងពេលនេះទេ ហើយមិនយល់ថា ហេតុអ្វីអ្នកផ្សេងគេសប្បាយចិត្ត ក្នុងអំឡុង ពេលនេះ»។

អាចមិនខុសពីស្ត្រីដទៃ Kardashian បាននិយាយថា មានផ្ទៃពោះបានធ្វើរាងកាយទាំងមូល របស់នាងផ្លាស់ប្តូរ ហើយបន្ទាប់ពីសម្រាលរួចនាង ដូចជាគ្មានទំនុកចិត្តសោះថា ខ្លួននឹងមានរូបរាង សិចស៊ីដូចពីមុន៕