Gareth Bale ឈ្នះពានកីឡាករលេងល្អ បំផុតប្រចាំឆ្នាំរបស់ប្រទេសវ៉េល

វ៉េល៖ កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Real Madrid, Gareth Bale បានឈ្នះពានក្នុងនាមជាកីឡាករលេងល្អ បំផុតប្រចាំឆ្នាំ២០១៤ ក្រោយស៊ុតបញ្ចូលទីបាន៦គ្រាប់នៅ វគ្គជម្រុះ Euro 2016 ជួយឲ្យក្រុមជម្រើសជាតិវ៉េលឈ្នះកៅអីមួយឡើង ទៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសបារាំងឆ្នាំក្រោយនេះ ។

ពាន Best Player of the Year ជាពានកីឡាករលេងល្អបំផុតដែលកីឡាករវ័យ២៦ឆ្នាំ Gareth Bale ឈ្នះពីសហព័ន្ធ បាល់ទាត់វ៉េល (FAW) ក្រៅពីពានមានកីឡាករក្នុងក្រុមគាំទ្រខ្លាំងជាងគេ និងជា Idol របស់អ្នកគាំទ្រដែរនោះ ជាមួយ នឹងបំពេញតួនាទីបានយ៉ាងល្អនៅក្នុងក្លឹបអាជីព Real Madrid របស់អេស្ប៉ាញ បន្ទាប់ពីចាកចេញពីទឹកដីអង់គ្លេសក្លឹប Spurs កាលពីឆ្នាំ២០១៤មក ។

ការចាប់ផ្តើមនៅរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ នេះ Gareth Bale បានញាំញីទៅដោយរបួសជាខ្លាំង និងត្រូវបានខក ពីទីលានជាបន្តបន្ទាប់ ។ Bale បានជួយឲ្យជម្រើសជាតិវ៉េលវិលទៅកាន់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបជាថ្មីទៀត ក្រោយខក ខានរយៈពេល៥៣ឆ្នាំមកនេះ ចាប់ពីបានលេងចុងក្រោយនាឆ្នាំ១៩៥៨ ដែលប្រធានក្រុមរូបនេះត្រូវដឹកនាំក្រុមទៅជួប ក្រុមម្ចាស់ផ្ទះបូស្ន៊ីនៅរាត្រីថ្ងៃអាទិត្យ ទី១១ ខែតុលានេះផងដែរ នៃវគ្គជម្រុះប្រចាំពូល B ដែលជាការប្រកួតលើកទី៩ ឈរនៅកំពូលតារាងបណ្តោះអាសន្ន ៕

Gareth Bale ឈ្នះពានកីឡាករលេងល្អ បំផុតប្រចាំឆ្នាំរបស់ប្រទេសវ៉េល

Gareth Bale ឈ្នះពានកីឡាករលេងល្អ បំផុតប្រចាំឆ្នាំរបស់ប្រទេសវ៉េល

Gareth Bale ឈ្នះពានកីឡាករលេងល្អ បំផុតប្រចាំឆ្នាំរបស់ប្រទេសវ៉េល

តារាងពិន្ទុបណ្តោះអាសន្ន ប្រចាំពូល B