សម្តេចតេជោ ​ហ៊ុន សែន ៖ វត្តអារាមមាន​តួនាទីដ៍សំខាន់ផងដែរ​ក្នុងការថែរក្សាសន្តិភាព​និងការអភិវឌ្ឍ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook) ​បង្ហោះនៅ​ប៉ុន្មាននាតីមុននេះ​មានអត្ថន័យ​ទំាង​ស្រុងដូចតទៅ "​នៅព្រឹក ថ្ងៃអង្គារ៍ ទី​ ៦ ខែ តុលានេះ ​ខ្ញុំព្រះករុណាខ្ញុំ ​និង ភរិយាព្រមទាំង​ក្រុមគ្រួសារ ​និងមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន​ បាននាំយក​ទេយ្យទានរួមទាំង ចង្ហាន់​​មករាប់​បាត្រ​ប្រគេន​ព្រះសង្ឃនៅក្នុងពិធីកាន់បិណ្ឌវេនទី ​៩ នៅវត្តមុនីសុវណ្ណ ​ហៅចំពុះក្អែកក្នុង ​ភូមិ ចំពុះក្អែក​ សង្កាត់ព្រែកថ្មី ​ខណ្ឌ ច្បារអំពៅ ​រាជធានី ភ្នំពេញ"។

"ខ្ញុំព្រះករុណាខ្ញុំ​មានមោទន​ភាពខ្លាំងណាស់ ​ដែលបានឃើញព្រះអធិការព្រះសង្ឃ​​ ​ព្រមទាំងឧបាសកឧបាសិកា​យកចិត្តទុកដាក់រួមគ្នាខិតខំ​កសាង​ថែរក្សាវត្តអារាមបាន​ស្អាត​ល្អ ​ក្នុងការទ្រទ្រង់ និង​ បណ្តុះបណ្តាលធម៍វិន័យផ្នែកព្រះពុទ្ឋសាសនា​ដល់កូនចៅខ្មែរ ​។ ទន្ទឹមនឹងនោះ ​គឺ​វត្តអារាមក៏មានតួនាទី​ដ៏សំខាន់ផងដែរ​ក្នុងការចូលរួមថែ​រក្សាសន្តិភាព​ និងចូលរួមអភិវឌ្ឍន៍​សហគមនៅជុំវិញ​អោយកាន់តែរីកចម្រើនទៅមុខ"។

"ខ្ញុំព្រះករុណាខ្ញុំ ​សូមឧទ្ទិសកុសលផលបុណ្យថ្ងៃនេះ​ ប្រគេនព្រះតេជគុណ ​ព្រះសង្ឃគ្រប់ព្រះអង្គ​ និងជូនដល់បងប្អូនជនរួមជាតិ​ទូទាំងប្រទេសនូវ​ពុទ្ឋពរ​ទាំង​បួនប្រការ គឺអាយុ​ វណ្ណៈ សុខៈ ពលៈ ​កុំបីឃ្លៀងឃ្លាតឡើយ "៕