សូ​ដា នី​តា ៖ កុំ​ទុកចិត្ត​ប្រុស បើ​ខុស មិនត្រូវ​នឹង​ចិត្ត​

សូ​ដា នី​តា ៖ កុំ​ទុកចិត្ត​ប្រុស បើ​ខុស មិនត្រូវ​នឹង​ចិត្ត​

​រាជធានី​ភ្នំពេញ : រយៈពេល​កន្លងមក​គេ​សង្កេតឃើញថា ការងារ​សិល្បៈ​របស់​កញ្ញា សូ​ដា នី​តា មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ការងារ​ជា​ពិធី​ការិនី និង​ការសម្ដែង ដោយ​នាង​ទទួលបាន​ការងារ​ទាំង​នោះ​មកជា​បន្ដបន្ទាប់​មិនសូវ​ដាច់​ឡើយ​។ ជាពិសេស​ការងារ​មួយចំនួន​ដែល​នាង​ធ្លាប់តែ​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ក៏​មិនឃើញ​មុខ​នាង​ដូច​មុន​ទៀត​ដែរ​។ ការអាក់ខាន​នេះ​ធ្វើ​ឲ្យ​គេ​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​នាង​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​បែបនេះ ឬមួយ​ក៏​នាង​លែង​ស្ទីល​ចាស់​ស្ងាត់ៗ ស្រាប់តែ​បាត់​ខ្លួន​អស់​រយៈពេល​ជិត​២​ឆ្នាំ​ទើប​ត្រលប់​មកវិញ​។​

 

​ពាក់ព័ន្ធ​បញ្ហា​ការងារ និង​ផ្ទាល់ខ្លួន​របស់​កញ្ញា សូ​ដា នី​តា ត្រូវបាន​គេ​ដឹងថា នាង​មាន​ការងារ​ចាក់​ស្រែះ​ស្ទើរតែ​រើខ្លួន​មិន​រួច​ទាំង​ការងារ​រកប្រាក់​ផង និង​ការងារ​មនុស្សធម៌​រប​ស់​នាង​ផង​។ អ្វីដែល​ធ្វើ​ឲ្យ​នាង​ប្រឹងប្រែង​បែបនេះ​ត្រូវគេ​ដឹងថា នាង​មិនមែន​ប្រឹងប្រែង ដើម្បី​តែ​ខ្លួនឯង​តែ​ម្នាក់​ទេ គឺ​នាង​មាន​សមាជិក​ក្នុង​គ្រួសារ​ជាច្រើន​នាក់​ដែល​ត្រូវ​ធានា​ខុសត្រូវ​។ ដូច្នេះ​ទើប​មហាជន​ឆ្ងល់​នៅពេល​គេ​សម្លឹង​ឃើញ​ឱកាស​រកប្រាក់​ក្នុង​ការងារ​សិល្បៈ​មាន​ច្រើន​ហើយ​នោះ​បែរជា​បាត់​មុខ​នាង​ឈឹង​។​

 

​ជុំវិញ​ការខិតខំ​ប្រឹងប្រែង​រប​ស់ក​ញ្ញា សូ​ដា នី​តា ត្រូវ​នាង​ប្រាប់ថា ខ្ញុំ​ប្រឹងប្រែង​ធ្វើ​ការងារ​សព្វថ្ងៃ​គឺ​ដើម្បី​ខ្លួន​ផង និង​គ្រួសារ​ផង ព្រោះ​ខ្ញុំ​មាន​ម្ដាយ​ចាស់ ប្អូន និង​ក្មួយ​ដែល​ត្រូវ​មើលថែ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ប្រឹងប្រែង​។ ការងារ​នេះ​គឺជា​បន្ទុក​ដ៏​ធ្ងន់​មួយ​សម្រាប់​ខ្ញុំ ព្រោះ​ជួប​ការលំបាក​ណាស់​។ នាង​បន្ដថា​នឿយ​កាយ​មិន​អី​ទេ តែមាន​ពេលខ្លះ​ខ្ញុំ​នឿយ​ចិ​ត្ដ​ថែមទៀត ពិបាក​ខ្លាំងពេក ក៏ត្រូវ​ពួន​សម្រក់​ទឹកភ្នែក​ម្នាក់ឯង​។ ទោះយ៉ាងណា​វា​មិនមែន​កើតជា​ញឹកញាប់​ទេ ព្រោះ​នៅក្នុង​ផ្ទះ​ខ្ញុំ​មិនសូវ​និយាយស្ដី​ទេ ទាល់តែ​មានការ​ជួបជុំ​គ្នា និយាយ​ពី​រឿង​អ្វីមួយ​បាន​ខ្ញុំ​ចេញមក​និយាយ​។​ជុំវិញ​សំណួរ​សួរថា ប្រសិនបើ​កញ្ញា​នៅតែ​រាប់​រង​បែបនេះ​តើ​មានការ​បារម្ភ​ចំពោះ​ជីវិត​គួរ​ដែរ ឬទេ​? ព្រោះ​បុរស​សម័យ​ឥឡូវ​ភាគច្រើន​ជ្រើសរើស​គូរ ក៏​សម្លឹងមើល​ទ្រព្យសម្បត្ដិ​ដែរ​។ សូ​ដា នី​តា បាន​ឆ្លើយថា ខ្ញុំ​អត់​ខ្វល់​ពី​រឿងនេះ​ទេ បើ​អ្នកនោះ​ស្រឡាញ់​ខ្ញុំ​ក៏ត្រូវ​ស្រឡាញ់​គ្រួសារ​ខ្ញុំ និង​ទទួលយក​ពួកគេ​ដែរ បុរស​ម្នាក់​នោះ​ក៏ត្រូវ​ដឹងថា ខ្ញុំ​មានការ​ទទួលខុសត្រូវ​លើ​អ្វី​ដែរ​។ នាង​បន្ថែមថា ប្រសិនបើ​ពេញ​មួយជីវិត​ខ្ញុំ មិនអាច​រកឃើញ​បុរស​បែប​នោះទេ ខ្ញុំ​សុខ​ចិ​ត្ដ​នៅ​បែបនេះ​មួយជីវិត​ខ្ញុំ​មិន​ខ្វល់​អ្វី​ឡើយ​៕

សូ​ដា នី​តា ៖ កុំ​ទុកចិត្ត​ប្រុស បើ​ខុស មិនត្រូវ​នឹង​ចិត្ត​ សូ​ដា នី​តា ៖ កុំ​ទុកចិត្ត​ប្រុស បើ​ខុស មិនត្រូវ​នឹង​ចិត្ត​ សូ​ដា នី​តា ៖ កុំ​ទុកចិត្ត​ប្រុស បើ​ខុស មិនត្រូវ​នឹង​ចិត្ត​

សូ​ដា នី​តា ៖ កុំ​ទុកចិត្ត​ប្រុស បើ​ខុស មិនត្រូវ​នឹង​ចិត្ត​