​​ខេត្ត​ស្វាយ​រៀង​​​​​រៀប​ចំ​ប្រារព្ធពិធី​ប្រណាំងទូក​ខ្នាត​អន្តរជាតិ​នៅ​ថ្ងៃទី​១​ វិច្ឆិកា ២០១៥

ខេត្តស្វាយរៀង​ ៖ ​កាល​ពី​ថ្ងៃទី​៥ តុលា ២០១៥ ​រដ្ឋបាល​ស្វាយ​រៀង​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទាក់ទង​ទៅ​នឹង​ការ​ប្រារព្ធ​ពិធី​​​ប្រណាំង​ទូក​​ខ្នាត​អន្តរ​ជាតិ​ ​ជូន​ដល់​គ្រប់​មន្ទីរ អង្គ​ភាព ស្ថាប័ននានា អាជ្ញាធរ​​រដ្ឋ​បាល​​ដែន​ដី​​ និង​សាធារណជន​ទូទៅ​ឲ្យ​បាន​ជ្រាប​ថា​ ​ឆ្នាំ២០១៥​នេះ ខេត្តស្វាយរៀង​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​ខ្នាត​អន្តរជាតិ និង​ទូក​ក្តារ​៣សន្លឹក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១​ ខែវិច្ឆិកា ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ​ នៅ​ទន្លេ​វ៉ៃ​គោ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​ ៕