​ជិះ​ម៉ូតូ​ដេញ​គ្នា​​តាម​ផ្លូវ​ទៅ​បុក​រថយន្ត​គេ​ហើយ ​ទារ​​គេ​សង១៥០​ដុល្លា​រ​

​រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​​តាម​​បណ្តាោយ​ផ្លូវ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​​​រថយន្ត​មួយ​គ្រឿង​ ដែល​ជិះ​បញ្ច្រាសទិ​ស​គ្នា​បណ្តាលឱ្យ​​ដួល​រង​របួស​បែក​មុខ​បែក​មាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០និង​៥០នាទី​យប់​ថ្ងៃ​ទី​៥​ តុលា​ ​២០១៥ ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខ​ណ្ឌចំការ​មន ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ប្រុស ​អាយុ​ប្រហែល២៥​ឆ្នាំ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​​ ធុន​សេ​១២៥ ​ស៊េរី​ឆ្នាំ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-0599 ចំណែក​រថយន្ត​​​ម៉ាកសាំង​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-0138 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អាយុ​ប្រហែល ៥០​ឆ្នាំ ។

​ក្រោយ​ពេល​កើតហេតុ​ ខាង​ម៉ូតូ​ទារ​សំណង​ចំនួន​២០០​ដុល្លា​រ តែ​ខាង​រថយន្ត​ព្រម​សង​តែ​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ​។ មាន​មតិ​មួយ​ចំនួន​ដែល​ឈរ​មើល​ហេតុ​ការណ៍​នោះ​បាន​និយាយ​ថា រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​​នេះ​ ​ខាង​ម៉ូតូ​ជា​អ្នក​ខុស​ទាំងស្រុង​តែ​បែ​រជា​បាន​សំណង​ថ្លៃ​ខូចខាត​ទៅ​វិញ ៕