កម្លាំងការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌខេត្ត ចុះបង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន០២នាក់

កំពត ៖ អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្ម ចំនួន០២នាក់ រួមនឹងវត្ថុតាង ត្រូវបាន កម្លាំងនៃ ការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌខេត្តកំពត ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ធមធុរិទ្ធ ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ចំណុចមុខសាលារៀនចិន ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត ។

លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា ជនសង្ស័យអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទាំង២: ១-ឈ្មោះយ័ន លីឈាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ រស់នៅក្នុងភូមិកំពង់បាយខាងជើងសង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត និង២-ឈ្មោះសេង វណ្ណណូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។ វត្ថុតាងដែលរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ាទឹកកក ចំនួន១០កញ្ចប់តូចៗ, ទូរស័ព្ទដៃ៤គ្រឿង និងប្រាក់ខ្មែរជាង២០ម៉ឺនរៀល ។

លោកលក ញ៉ាវ បន្តថា ក្រោយពីកម្លាំងខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើបានភ្លាម ក៏នាំមកសាកសួរនៅ ឯស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់៕