គណៈសង្ឃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ បុណ្យសូត្រស្វាធ្យាយ ព្រះត្រៃបិដកអន្តរជាតិ លើកទី១១

ភ្នំពេញ ៖ គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា បានប្រកាសថា នឹងធ្វើជាប្រធាន រៀបចំកម្មវិធីបុណ្យ ដ៏មហាអស្ចារ្យ និងកត់ត្រាក្នុងប្រវត្តិសាស្រ្ត នៃព្រះពុទ្ធសាសនាជាតិនិងអន្តរជាតិ សម្រាប់បុណ្យ សូត្រស្វាធ្យាយ ព្រះត្រៃបិដកអន្តរជាតិ លើកទី១១ក្នុងឆ្នាំ២០១៥នេះ ដែលជាឆ្នាំចុងក្រោយ។

ព្រះទេវសត្ថា ពឿយ មេត្តា តំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកានៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥នេះ នៅកុដិលេខ១ វត្តបុទុមវត្តី មុនពេលចេញដំណើរទៅប្រទេសឥណ្ឌា។

តាមកម្មវិធីបុណ្យនេះនឹងធ្វើនៅពុទ្ធគយា (កន្លែងព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹង) ស្ថិតក្នុងភូមិពុទ្ធគយា ឃុំពុទ្ធគយា ស្រុកគយា រដ្ឋប៊ីហារ ប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ដល់ថ្ងៃទី ១៣ខែធ្នូ ឆ្នាំ២០១៥ ត្រូវចំណាយថវិកា សរុបចំនួន២៥ដុល្លារអាម៉េរិក ។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះម្តងទៀតនៅឆ្នាំ ២០៣២ និង២០៣៣ ហើយក៏មិនដឹងថា យើងទាំងអស់គ្នា មានអាត្ថិភាពរស់នៅ រហូតដល់ពេលនោះដែរឬអត់ អីចឹងហើយពេលនេះ គឺជាពេលដ៏សមគួរបំផុត សម្រាប់ កម្ពុជា ក្នុងការបង្ហាញមុខលើឆាកអ្នកកាន់ព្រះពុទ្ធសាសនាអន្តរជាតិ និងបានបំពេញនូវបុញ្ញកម្មដ៏វិសេស។

 ពុទ្ធសាសនិកកម្ពុជា បានធ្វើបុណ្យផ្សេងៗរាប់មិនអស់ លើកលែងបុណ្យ តែសូត្រស្វាធ្យាយ គម្ពីរព្រះត្រ័យបិដក ឬបុណ្យសង្គាយនាព្រះពុទ្ធវចនៈដែលមិនធ្លាប់ធ្វើ។

ប្រសិនបើសប្បុរជនណាមានបំណង ចូលបច្ច័យ បុណ្យសូត្រស្វាធ្យាយ ព្រះត្រៃបិដកអន្តរជាតិ លើកទី១១ អាចទាក់ទង តាមលេខទូរស័ព្ទលេខ ០១៧ ២៩ ៣០ ៥៩ , ០១៧ ៤៧ ៤៧ ៤២ រឺនៅវត្តបទុមវតី កុដិលេខ ៣៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ៕

គណៈសង្ឃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ បុណ្យសូត្រស្វាធ្យាយ ព្រះត្រៃបិដកអន្តរជាតិ លើកទី១១

គណៈសង្ឃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ បុណ្យសូត្រស្វាធ្យាយ ព្រះត្រៃបិដកអន្តរជាតិ លើកទី១១