ឡេលាយ​ធ្វើឲ្យ​ស្បែក​ឆាប់ស ត្រូវបាន​ខាងក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យឈប់ប្រើ

ភ្នំពេញ៖ «មិនដែល​ណាទៅលាប​ឡេភ្លាម សភ្លាម មើលតែ​ដាក់ទឹកក្តៅកោសជ្រូក​ចឹង យូៗទៅ​ខ្ទេចខ្ទីអស់​ហើយ។ សបាន​មួយភ្លែត​ហ្នឹង អាស៊ីត ហើយ​ដាក់​វត្ថុ​សម្រាប់​ធ្វើឲ្យ​ស្បែក​ស មួយភ្លែត​ទៅវា​ពុល ធ្វើឲ្យរលាក​ស្បែក​ថ្ងៃក្រោយ​ទៅ»។ នេះ​ជាប្រសាសន៍​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង បានថ្លែងប្រាប់​ដល់អ្នក​សារព័ត៌មាន​ក្នុងស្រុក ។
ការថ្លែង​យ៉ាងដូច្នោះ ធ្វើឡើង​ក្នុង​ពិធីដុតកម្ទេច​ឱសថក្លែងក្លាយ ប្រមាណ ១៩៦៧ គីឡូក្រាម នៅរាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។ ទន្ទឹមជា​មួយនឹងគ្នានេះដែរ លោកក៏កំពុង​រៀបចំប្រព័ន្ធ​ចុះបញ្ជី​ការតាម​អនឡាញ ដើម្បីកំណត់​ពីប្រភព​នាំចូលឡេលាប​ស្បែកត្រឹម​ត្រូវ​ផងដែរ។
មូលហេតុដែលរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង  ហាមឃាត់​ព្រោះតែ ឡេប្រភេទ​នេះគឺផ្សំឡើង​ដោយសារ​ជាតិអាស៊ីត​ខ្លាំង និងវត្ថុធាតុគីមី​មួយចំនួន ដែល​នឹង​នាំស្បែក​ឆាប់​ស  តែនឹងធ្វើឲ្យស្បែកឆាប់ខូចប្រឈមនឹងជំងឺមហារីក​ស្បែកជាដើម ៕
 
ឡេលាយ​ធ្វើឲ្យ​ស្បែក​ឆាប់ស ត្រូវបាន​ខាងក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យឈប់ប្រើ
ដោយ៖ មង្គលការ

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!