ព័ត៌មាន​ចុងក្រោយស្តីពី​បា្រក់ឈ្នួលកម្មករ ​៖ តំណាងសហជីពធ្លាក់​មក១៦០ដុល្លារ ​រីឯខាងនិយោជក​ជាង១៣៣

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីលោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ឋសហជីពចលនា​កម្មករបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ឆ្លងតាមកិច្ចប្រជុំផ្ទៃក្នុង​របស់តំណាងសហជីពកម្មករ​នៅព្រឹកថ្ងៃទី០៦តុលានេះ​ ខាងសហជីពបានទម្លាក់ថ្លៃ​ឈ្នួលអប្បបរមាកម្មករ​សម្រាប់ឆ្នាំ២០១៦​ពី​១៦៨ដុល្លារ​មកត្រឹម​១៦០ដុល្លារ ​រីឯខាងតំណាងនិយោជក (ថៅកែរោងចក្រ)​នោះវិញ ​បានកំណត់ត្រឹម១៣៣,១២ដុល្លារ​ ​។

សេចក្តីរាយការណ៍បានបន្តថា​ នៅម៉ោង១រសៀលថ្ងៃទី០៧​តុលាស្អែកនេះ​ តួលេខបា្រក់ឈ្នួល​អប្បរបមាខាងលើនេះ ​នឹងត្រូវធ្វើការបោះឆ្នោត​នៅទីស្តីការ​ក្រសួង​ការងារនិង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​ដើម្បីឲ្យក្រុមប្រឹក្សា​ការងារ​សម្រេចជាចុងក្រោយ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕