អនុរដ្ឋមន្ត្រីក្រសួង ការបរទេសម៉ាឡេស៊ី ជួបពិភាគ្សាការងារ ជាមួយលោកអូស្មាន ហាស្សាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ លោកស្រី Puan Fenny Nuli អនុរដ្ឋមន្រ្តី ក្រសួងការបរទេសម៉ាឡេស៊ី និង គណៈប្រតិភូអមដំណើរ មកពីក្រសួងទេសចរណ៍ និង ក្រសួង ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ នៃប្រទេសម៉ាឡេស៊ី និង តំណាងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានអញ្ជើញចូលជូបសម្តែងការគួរសម និង ពិភាគ្សាការងារ ជាមួយ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិមាន សន្តិភាព។

Puan Fenny Nuli អនុរដ្ឋមន្រ្តី ក្រសួងការបរទេសម៉ាឡេស៊ី បានលើកឡើងពី គោលបំណង ចម្បងក្នុងទស្សនកិច្ចនេះ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និង ម៉ាឡេស៊ី អោយបានកាន់តែខ្លាំងឡើង ជាពិសេសគឺការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង ប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ គណៈប្រតិភូក្រសួងកាងារដែលរួមដំណើរ ក៏មានគម្រោង បន្ថែមវគ្គសិក្សា បណ្តុះបណ្តាល ជំនាញដល់ពលរដ្ឋកម្ពុជា តាមរយៈការបញ្ជូន និស្សិត ជំនាញទៅ សិក្សានៅប្រទេសម៉ាឡេស៊ី និង ការបញ្ជូនគ្រូបច្ចេកទេស ជំនាញមកធ្វើការ បណ្តុះបណ្តាលនៅកម្ពុជា។

តាមការរាយការណ៍របស់មន្រ្តីជំនាញក្រសួង ការងារម៉ាឡេស៊ី បានអោយដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រហូយមកដល់បច្ចុប្បន្ន ក្រសួងការងារម៉ាឡេស៊ីបាន ធ្វើការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជា ប្រមាណ១៤៤៣នាក់ ក្នុងនោះមានដូចជាជំនាញ វិស័យអេឡិចត្រូនិច អគ្គីសនី វិស្វកម្ម និង ជំនាញសំខាន់ៗជាច្រើនទៀត។

លោកអូស្មាន ហាស្សាន់ បានបានថ្លែងអំណរគុណដល់គណៈប្រតិភូម៉ាឡេស៊ី ចំពោះការលើក ឡើងនូវចំណុចគោលសំខាន់ៗ ដើម្បីចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានាដល់ពលរដ្ឋកម្ពុជា៕

អនុរដ្ឋមន្ត្រីក្រសួង ការបរទេសម៉ាឡេស៊ី ជួបពិភាគ្សាការងារ ជាមួយលោកអូស្មាន ហាស្សាន់

អនុរដ្ឋមន្ត្រីក្រសួង ការបរទេសម៉ាឡេស៊ី ជួបពិភាគ្សាការងារ ជាមួយលោកអូស្មាន ហាស្សាន់

អនុរដ្ឋមន្ត្រីក្រសួង ការបរទេសម៉ាឡេស៊ី ជួបពិភាគ្សាការងារ ជាមួយលោកអូស្មាន ហាស្សាន់