កម្ពុជាស្នើឲ្យឡាវ បន្តសិក្សា អំពីផលប៉ះពាល់ នៃការសាងសង់ ទំនប់វារីអគ្គិសនី ដងសាហុង រហូតដល់គម្រោង ចាប់ផ្តើមដំណើរការ

ភ្នំពេញ៖ បើទោះបីជាភាគីឡាវ បានអះអាងជាថ្មីម្តងទៀតថា ការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង មិនបានបង្កផលប៉ះពាល់ដល់ បណ្តាលប្រទេសស្ថិត នៅក្រោមដងទន្លេងមេគង្គ ក៏ប៉ុន្តែប្រមុខការទូកជាន់ខ្ពស់កម្ពុជា នៅតែទទូចស្នើសុំឲ្យភាគីឡាវ បន្តធ្វើការសិក្សាស្រាវជ្រាវ អំពីផលប៉ះពាល់ នៃការសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រះមួយនេះ រហូតដល់គម្រោងចាប់ផ្តើមដំណើរការ។

ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយ លោក ស៊ុមសាវ៉ាត ឡេងសាវាថ (Somsavat Lengsavad) ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវថា កម្ពុជា ក៏ដូចប្រទេសមួយចំនួនទៀត ដែលស្ថិតនៅក្រោមដងទន្លេមេគង្គ គឺមានការព្រួយបារម្ភ ចំពោះការសាងសង់ទំនប់ វារីអគ្គិសនីដងសាហុង ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់លំហូទឹក និងប៉ះពាល់ដល់ចរាចរណ៍ត្រី។

ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានមានប្រសាសន៍បញ្ជាក់ថា ក្នុងជំនួននោះ “លោក ស៊ុមសាវ៉ាត បានពន្យល់ខ្ញុំជាងមួយម៉ោង ច្រើនអំពីបញ្ហាបច្ចេកទេស គ្រប់ជ្រុងជ្រោយទាំងអស់ក្នុងការសាងសង់ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រទេសជិតខាង តាមរយៈរបស់ក្រុមហ៊ុនឯកជន ដែលឡាវជួលសិក្សា”។

ប្រមុខការទូតជាន់ខ្ពស់កម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា លោកបានទទួលដំណឹងថា នៅប៉ុន្មានថ្ងៃមុននេះ រដ្ឋសភាឡាវបានអនុម័ត រួចរាល់ហើយចំពោះការអនុវញ្ញាតឲ្យសាងសង់ទំនប់ វារីអគ្គិសនីដនសាហុង ដែលគេអះអាងថាការសាងសង់នេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ឡាវ លោកឧបនាយករដ្ឋមន្រ្តី បានសូមណូមពរនៅចុងឆ្នាំ២០១៥នេះ សូមឡាវសិក្សាបន្តទៀត រហូតដល់ពេលសាងសង់ ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន ជាពិសេសលំហូទឹក មកប្រទេសមេង្គខាងក្រោម និងចរាចរណ៍ត្រី។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង ក៏បានពន្យល់ទៅកាន់ លោក ស៊ុមសាវ៉ាត វិញថា ថាទន្លេសាបគឺជាអាយុជីវិត របស់ប្រជាជនកម្ពុជា ពេលទឹកឡើងពីទន្លេមេគង្គមកចូលទន្លេសាប ពេលនោះត្រីចាប់ពង ពេលទឹកស្រក់ហូរពី ទន្លេសាបមកវិញ ជាពេលចាប់ត្រី របស់ប្រជាជនកម្ពុជា ខណៈដែលប្រជាជន ជាច្រើនមកពីភូមិឃុំមួយចំនួន មកចាប់ត្រីធ្វើប្រហុក សម្រាប់ហូបប្រចាំឆ្នាំ។ ប្រហុកជាម្ហូបមូលដ្ឋានរបស់កម្ពុជា ដែលប្រជាជនកម្ពុជាគ្រប់ៗរូប រួមទំាងលោកផងនោះ ហើយទន្លេសាបដែលជាអាយុជីវិតរបស់ប្រជាជនកម្ពុជា គឺអាស្រ័យដោយទឹកទន្លេមេគង្គដែរ។

នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នោះ ឧបនាយករដ្ឋមន្រ្តីឡាវ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក ស៊ុមសាវ៉ាត ឡេងសាវាថ បានបញ្ជាក់យ៉ាងច្បាស់ថា ការសាងសង់ទំនប់ វារិអគ្គិសនីដនសាហុង ដែលមានចំងាយប្រមាណជិត ពីរគីឡូម៉ែត្រ ពីព្រំដែនកម្ពុជានេះ និងមិនបង្កផលប៉ះពាល់ ដល់បណ្តាប្រទេស ស្ថិតក្រោមដងទន្លេមេគង្គនោះទេ ក្រុមអ្នកបច្ចេកទេស បានធ្វើការសិក្សា គ្រប់ជ្រុងជ្រោយអស់ហើយ។

សូមបញ្ជាក់ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង គឺស្ថិតនៅក្នុងខេត្តចំប៉ាសាក់ ចម្ងាយប្រមាណជិតពីគីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។ គម្រោងនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោង ទំនប់វារីអគ្គិសនីទំាង១២ ដែលនឹងគ្រោងសាងសង់ នៅតាមបណ្តោយទន្លេមេគង្គ។ ទំនប់នេះមានកំពស់ពី៣០ ទៅ៣២ម៉ែត្រ និងផលិតអគ្គិសនីពី២៤០ ដល់៣៦០មេហ្កាវ៉ាត់ដែលភាគច្រើន សម្រាប់នាំចេញទៅកាន់ប្រទេសថៃ និងកម្ពុជា។

វារីអគ្គិសនីនេះ គឺសាងសង់ឡើង ដោយក្រុមហ៊ុន Mega First Corporation Berhad (MFCB) គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ម៉ាឡេស៊ី។ ទំនប់នេះ មុខជាគំរាមកំហែងដល់ជលផលនេសាទ ពាណិជ្ជកម្ម និងការចិញ្ចឹមជីវិត ដ៏សំខាន់ក្រៃលែង ក៏ដូចជា ភោគទ្រព្យជីវសាស្ត្រ និងឧស្សាហកម្មទេសចរណ៍ នៃតំបន់នេះផងដែរ។

លើសពីនេះទៀត ដោយធ្វើឲ្យខូចខាត ដល់ហ្វូងសត្វផ្សោត អ៊ីរ៉ាវ៉ាតឌី (Irrawaddy) និងត្រីរបស់កម្ពុជា មានប្រមាណជាង ២០០ ប្រភេទ ដែលបានបំលាស់ទី ឡើងទៅខាងលើ ចុងក្រោយនៅក្នុងប្រទេសឡាវក៏ ដូចជា ការបង្វែរទឹកពីល្បាក់ទឹក ផាផេង ទំនប់ដនសាហុង អាចធ្វើឲ្យខូតខាតដល់កំណើនប្រជាប្រិយភាពតំបន់នេះ ដែលជាតំបន់គោលដៅទេសចរណ៍មួយ។ ការសង់សង់ទំនប់វារីអគ្គិសនី ដនសាហុង គឺវាជាការគំរាមកំហែងមួយ ដល់ ដងទន្លេមេគង្គ និងប៉ះពាល់ដល់ប្រជាជនកម្ពុជា ជាង៦ លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គ៕