ក្រសួងទេសចរណ៍ ម៉ាឡេស៊ី ចង់​បណ្តុះ​បណ្តាល​ជំនាញ ទេសចរណ៍​ឥស្លាម ដល់​សហគ្រិន និង​អ្នកវិនិយោគ​ទេសចរណ៍​នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ម៉ាឡេស៊ី បានបង្ហាញបំណងចង់ ធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍ឥស្លាម ដល់សហគ្រិន និងអ្នកវិនិយោគទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមុស្លីម គ្រាដែលវិស័យទេសចរ ណ៍នៅកម្ពុជាកំពុងមានសក្តានុពលខ្ពស់។

មន្រ្តីក្រសួងទេសចរណ៍ម៉ាឡេស៊ី ខាងនាយកដ្ឋានទេសចណ៍ឥស្លាម ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ បានថ្លែងថា មន្រ្តីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានចាប់អារម្មណ៍ជាខ្លាំលើការវិនិយោគវិស័យទសចរណ៍ឥស្លាមនៅកម្ពុជា ព្រោះបានឃើញពីតំបន់ទាក់ទាញទេសចរ ណ៍ធម្មជាតិច្រើនរបស់កម្ពុជា។

មន្រ្តីរូបនេះ បានគូសបញ្ជាក់ថា ទេសចរណ៍ឥស្លាម ជាវិស័យមួយសំខាន់ ដែលបណ្តាប្រទេសនានា កំពុងចាប់អារម្មណ៍ឈរលើកំណើន នៃភ្ញៀវទេសចរណ៍មុស្លិមពិភពលោក មានការកើនឡើងគួរឲ្យចាប់អារម្មណ៍។ វាក៏ជាចំណុចសំខាន់មួយដែល ក្រសួងទេសចរណ៍ ក៏ដូចជា ក្រុមហ៊ុន ទេសចរណ៍នានា គួរមាន និង យល់ច្បាស់ពីបច្ចេកទេសនៃការដំណើរការទេសចរណ៍ លក្ខណៈឥស្លាម អោយកាន់តែទូលំទូលាយ។

មន្រ្តីដដែលនេះ បន្តបញ្ជាក់ថាក្រសូងទេសចរណ៍ម៉ាឡេស៊ី មានគម្រោងបណ្តុះបណ្តាលជំនាញទេសចរណ៍ឥស្លាម ដល់សហគ្រិន និងអ្នកវិនិយោគទេសចរណ៍នៅកម្ពុជា ជាពិសេសទៅលើបច្ចេកទេសការផ្គត់ផ្គងវត្ថុធាតុដើម និងការផ្តល់សេវាកម្ម ទាំងឡាយណា ដែលមានលក្ខណៈសមស្របទៅនឹងបែបបទឥស្លាម ដើម្បីផ្តល់ភាពទាក់ទាញ ក៏ដូចជាទំនុកចិត្តដល់ភ្ញៀវទេសចរមុស្លីមឲ្យកាន់តែមានការកើនឡើងនៅព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងទៅនឹងការរៀបចំតំបន់ទេសចរណ៍ឥស្លាម លោក លោក អូស្មាន ហាស្សាន់ បានលើកឡើងថា នេះជាចំណុចសំខាន់មួយ ដែលក្នុងនាមជា ថ្នាក់ដឹកនាំឥស្លាមមួយរូប ហើយក៏មានគម្រោងថា នឹងរៀបចំអភិវឌ្ឍន៍នៅ តំបន់មួយចំនួនឲ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍បែបឥស្លាម ក្នុងនោះអាចនឹងមានការអភិរក្សទៅលើទំនៀមទំលាប់ប្រពៃណីខ្មែឥស្លាម ក៏ដូចជាការផ្តល់កញ្ចប់សេវាកម្មទេសចរណ៍ជាលំនាំឥស្លាមផងដែរ៕

ក្រសួងទេសចរណ៍ ម៉ាឡេស៊ី ចង់​បណ្តុះ​បណ្តាល​ជំនាញ ទេសចរណ៍​ឥស្លាម ដល់​សហគ្រិន និង​អ្នកវិនិយោគ​ទេសចរណ៍​នៅកម្ពុជា