ប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោត សាកល្បង មានជាង៣ម៉ឺននាក់

ភ្នំពេញ៖ ដំណើរការចុះឈ្មោះ បោះឆ្នោតសាកល្បង ដែលនឹងត្រូវធ្វើឡើងពី ថ្ងៃទី១-១៥ ខែវិច្ឆិកា ខាងមុខនឹង មានចំនួនអ្នកចូលរួម បោះឆ្នោតសាកល្បងចំនួន ៣២៥២៨នាក់ នេះបើតាមលិខិតចេញដោយ គណៈកម្មាធិការ ជាតិរៀបចំ ការបោះឆ្នោត ( គ.ជ.ប) ។

យោងតាមតារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការចុះឈ្មោះបោះឆ្នោត សាកល្បង ឆ្នាំ២០១៥ របស់ គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃទី៦ តុលា នេះបាន ឱ្យដឹងថា ចំនួនប្រជាពលរដ្ឋរួមតាម ឃុំ-សង្កាត់ចំនួន ២៥ នៅទូទាំង ២៥ ខេត្ត-រាជធានី ព្រមទាំងចំនួនប្រជាពលរដ្ឋ អាយុ១៨ ឆ្នាំឡើងទៅ នៅក្នុងឃុំសង្កាត់ទាំងនោះមានចំនួន៥០.១៦៨ នាក់ រីឯប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើងទៅ មានចំនួន ៣២.៥២៨ នាក់ក្នុងនោះ មានស្ត្រីចំនួន ១៦.៨៥៧ នាក់។

ការិយាល័យបោះឆ្នោត មានចំនួន ៦៨ ការិយាល័យ ដោយក្នុង ១ ឃុំសង្កាត់ មាន ២ និងមាន ៣ ការិយាល័យ៕